Social Network

BREAKING NEWS: ព្រឹកនេះកម្លាំងសមត្ថកិច្ចជិត៦០០នាក់ ត្រូវបានដាក់ពង្រាយការពារសន្តិសុខ នៅមុខពន្ធនាគារត្រពាំងផ្លុង ខណៈតំណាងរាស្រ្តបក្សសង្គ្រោះជាតិត្រៀមតវ៉ានៅទីនោះ

(ត្បូងឃ្មុំ)៖ កម្លាំងសមត្ថកិច្ចជិត៦០០នាក់ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ត្រូវបានដាក់ពង្រាយការពារសន្តិសុខ សណ្តាប់ធ្នាប់នៅមុខពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ទីដែលឃុំឃាំងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោយក្រុមអ្នកតំណាងរាស្ត្រ បក្សសង្គ្រោះជាតិគ្រោងជួបជុំប្រមូលផ្តុំគ្នាតវ៉ានៅទីនោះ។

 លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះថា កម្លាំងសមត្ថកិច្ចជិត៦០០នាក់ ដែលកំពុងការពារសន្តិសុខ សណ្តាប់ធ្នាប់នេះ មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធាខេត្ត និងកម្លាំងប្រជាការពារផងដែរ ក្រោយទទួលដំណឹងថា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គ្រោងនាំគ្នាមកកាន់ទីនេះ។

បើតាមលោកឧត្តមសេនីយ៍ បែន រ័ត្ន គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ឃើញមានតែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ប៉ុណ្ណោះ មកពន្ធនាគារត្រពាំងផ្លុង គឺលោក រៀល ខេមរិន្ទ៕

ដកស្រង់ពី៖FRESH NEW