Social Network

លោក ម៉ៅ ឌុង អញ្ជើញកាន់បិណ្ឌទី១០ នៅវត្តព្រៃកំពែង និងបានចូលរួមជួសជុលផ្លូវលំ១ខ្សែប្រវែង ៣២៥០ម៉ែត្រ នៅភូមិព្រៃកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ លោក ម៉ៅ ឌុង ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមយុវជន ស.ស.យ.ក ខេត្ត រួមជាមួយ លោកមេឃុំ មេភូមិ អញ្ជើញកាន់បិណ្ឌទី១០ នៅវត្តព្រៃកំពែង និងបានចូលរួមជួសជុល ផ្លូវលំ ១ខ្សែប្រវែង ៣២៥០ម៉ែត្រ នៅភូមិព្រៃកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងពិធីកាន់បិណ្ឌនោះដែរ លោក ម៉ៅ ឌុង ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ក៏បាននាំ យកអំណោយ និងសម្ភារឧបត្ថម្ភ មកប្រគេនដល់ ព្រះសង្ឃ រួមមាន សម្ភារៈនិងទេយ្យវត្ថុ (អង្ក២បាវ; មី ៥ កេស; ត្រីខ ៤ យួរ; ស្លាដក់ ២; ទឹកសុទ្ធ ២ កេស; ទឹកផ្លែ២កេស និងថវិកា ១ លាន ៣៤ម៉ឺនរៀល និងបានឧបត្ថម្ភថវិកា ជូនលោកយាយ លោកតា ចំនួន ៨០នាក់ ក្នុងម្នាក់ៗថវិកា ៥០០០ រៀល។

ថវិកាជួសជុលផ្លូវប្រវែងជាង ៣គីឡូម៉ែត្រ ចំណាយអស់ថវិការ ជាង ២លាន ៦០ ម៉ឺន ដែរជាអំណោយ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈលោក អ៊ី គឹមអូន សមាជិកអចិន្ត្រៃយ៏ គណៈកម្មាធិការ ស.ស.យ.កខេត្ត ផងដែរ ។

V