Social Network

ក្រុមប្រជាការពាររាប់សិបនាក់ នៅឃុំត្រពាំងផ្លុង ខេតត្បូងឃ្មុំ ប្តេជ្ញាការពារសន្តិសុខតាមមូលដ្ឋានជូនរាជរដ្ឋាភិបាល, អភិបាលរងខេត្តផ្តល់ថវិកាមួយចំនួន សម្រាប់បុណ្យភ្ជុំ

(ត្បូងឃ្មុំ)៖ អភិបាលរង ខេត្តត្បូងឃ្មុំ ឯកឧត្តម  ហាក់ សុខមករា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលអមដំណើរ ដោយអភិបាល ស្រុកពញាក្រែក មេឃុំ ត្រពាំងផ្លុង ចុះជួបសំណេះសំណាល សួរសុខទុក្ខ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងជូនថវិកា មួយចំនួន ដល់ប្រជាការពារ មកទាំង ១៤ភូមិ ក្នុងឃុំត្រពាំងផ្លុង ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខមករា បានជម្រាប ជូនស្ថានភាពបច្ចុប្បន្ន របស់ប្រទេសកម្ពុជា ដែលស្ថិតក្រោម ការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ពោរពេញដោយ សុខសន្ដិភាព និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ដែលអាចឲ្យ ប្រជាពលរដ្ឋ ដើរលេងកម្សាន្ដ និងធ្វើបុណ្យ តាមប្រពៃណី ដោយមិនមានភាព ភ័យខ្លាចអ្វីទាំងអស់ ។

ឯកឧត្តម  អភិបាលរង ខេត្តត្បូងឃ្មុំ រូបនេះ បានអះអាងថា ពួកគាត់ដែលជា ប្រជាការពារទាំងអស់នោះ តែងតែគោរពស្រលាញ់ សុខសន្តិភាព និងការអភិវឌ្ឍន ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

ដោយឡែកកាលពី ព្រឹកមិញ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ យុវជនខេត្តត្បូងឃ្មុំ និងប្រធានក្រុម ការងារយុវជន ស្រុកពញាក្រែក និងក្រុមគ្រួសារ ចូលរួមក្នុង ពិធីកាន់បិណ្ឌវេនទី១២ នៅវត្តកែវអំពុក ស្ថិតនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ។

ឯកឧត្តម រៀបរាប់ថា ប្រជាពលរដ្ឋមានប្រកបទឹកមុខ ស្នាមញញឹម និងកាយវិការប្រតិបត្តិធម្មទាន ដោយជ្រះថ្លាទាំងអស់ ដែលពិតជាបញ្ជាក់ថា ប្រជាជនខ្មែរបាននិង កំពុងរស់នៅប្រកបដោយ សុខដុមរមនា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ ៕