ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ កោះអញ្ជើញ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ មកប្រជុំ ដើម្បីផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និងផែនការការងារ របស់កងរាជអាវុធហត្ថ
- Details
- Category: Provincial News
ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជ អាវុធហត្ថ ខេត្តត្បូងឃ្មុំ បាននិងកំពុងប្រារព្ធ ពិធីផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និងផែនការការងារ របស់កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ។
អង្គពិធីនេះមានការអញ្ជើញ ធ្វើបទឧទ្ទេសនាមដោយ លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ និងមានចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង /ស្រុក ប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការកង អនុសេនាធំចល័ត ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួម ជាច្រើនរូបផងដែរ ។