មន្ទីរព័ត៍មានខេត្តកណ្តាល អញ្ជើញមកដកស្រង់បទពិសោធន៍បច្ចេកទេសផ្សាយរបស់វិទ្យុជាតិត្បូងឃ្មុំ និងទូរទស្សន៍ តាមប្រព័ន្ធអនឡាញ(Facebook) របស់ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ
- Details
- Category: Provincial News
ព្រឹកថ្ងៃ១១ ខែមករា ឆ្នាំ២០១៨នេះ មន្ត្រីមន្ទីរព័ត៍មានខេត្តកណ្តាល ដឹកនាំដោយលោកប្រធានមន្ទីរ អញ្ជើញមកដកស្រង់ បទពិសោធន៍ បច្ចេកទេសផ្សាយ របស់វិទ្យុជាតិត្បូងឃ្មុំ និងទូរទស្សន៍ តាមប្រព័ន្ធអនឡាញ(Facebook) របស់ទូរទស្សន៍ជាតិ ខេត្តត្បូងឃ្មុំ ក្រោមការសម្របសម្រួល ពីលោក ស សុីណា ប្រធានមន្ទីរ ព័ត៍មាន ខេត្តត្បូងឃ្មុំ ។
នេះបង្ហាញពី ការចែករំលែក បទពិសោធន៍ សាមគ្គីភាព និងបង្កើននូវទំនាក់ទំនង រវាងមន្ទីរព័ត៍មានខេត្ត ទាំង២ កាន់តែជិតស្និទ្ធទ្វេរឡើង ១កម្រិតថែមទៀត ដែលស្ថិតក្រោមដំបូលដ៍ ត្រជាក់នៃក្រសួងព័ត៍មាន ក្នុងន័យឆ្លើយតប ទៅនឹងពាក្យស្លោកដ៍ មានអត្ថន័យរបស់ ឯកឧត្តរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ (ថ្មី ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៍បាន) ដើម្បីធ្វើយ៉ាងណាផ្តល់ ព័ត៍មានបានរហ័ស មានអត្ថន័យ ខ្លីតែខ្លឹម និងសម្រាំងទាំងរូបភាព និងខ្លឹមសារជូន បងប្អូនប្រជាពលរដ្ឋ បានជ្រាប និងទស្សនា មិនថាពេលណា កន្លែងណាក៍បាន ពីវិទ្យុ និងទូរទស្សន៍ជាតិ នៃខេត្តទាំង២ ៕