Social Network

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំបិទសន្និបាត បូកលទ្ធផល ការងារប្រចាំ ឆ្នាំ២០១៧ និងលើកទិសដៅ ឆ្នាំ២០១៨ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ។

អង្គសន្និបាតនោះ ក៏មានចូលរួមពីឯកឧត្តម លោកជំទាវ និងប្រតិភូអមដំណើរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាល អភិបាលរង ខេត្តត្បូងឃ្មុំ និងលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក ទូទាំងខេត្ត លោក លោកស្រីមេឃុំ ចៅសង្កាត់ទូទាំងខេត្ត និងកងកម្លាំងប្រដាប់ អាវុធទាំង ៣ផងដែរ ។

ថ្លែងក្នុង កិច្ចប្រជុំនោះ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍ លើកឡើងពីសមិទ្ធផល ពេញមួយឆ្នាំ ដែលខេត្តត្បូងឃ្មុំ បានសម្រេចបាន និងបានបញ្ជាក់ពី ចំណុចខ្វះខាត បញ្ហាប្រឈម ជូនគណៈអធិបតី ផងដែរ។ សម្ដេចក្រឡាហោម ស ខេង ក៏បានវាយតម្លៃខ្ពស់ ពីអ្វីដែលរដ្ឋបាល ខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផល យ៉ាងល្អប្រសើរ ប៉ុន្ដែទន្ទឹមនូវអ្វីដែលសម្រេច បាននាឆ្នាំ២០១៧ កន្លងទៅ រដ្ឋបាលខេត្តក៏ត្រូវបន្ដ និងខិតខំប្រឹងប្រែង បំពេញនូវចំណុចខ្វះ ឲ្យបានកាន់តែ ប្រសើរឡើងវិញ ។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានបំពាក់គ្រឿង ឥស្សរយយសជូន ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងលោក លោកស្រី អភិបាលរងខេត្ត រួមទាំងលោក លោកស្រី ប្រធានមន្ទីរ និងមន្ត្រីសាលាខេត្ត នគរបាលខេត្ត មានស្នាដៃក្នុងការ បំពេញការងារ ដែលធ្វើអោយរដ្ឋបាល ខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលការងារ បានយ៉ាងល្អប្រសើរនា ពេលកន្លងមក ៕