Social Network

កិច្ចសម្ភាសន៍ របស់អ្នកយកព័ត៌មាន ទូរទស្សន៍ជាតិ និងគណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត ស្តីអំពីសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហម នៅសាលា ខេត្តត្បូងឃ្មុំ

សាខាកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ : នៅព្រឹកថ្ងៃសុក្រ ៩កើត ខែ ផល្គុន ឆ្នាំរកា នព្វសក័ ព.ស.២៥៦១ ត្រូវនិងថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ ២០១៨ ឯកឧត្តម វេជ្ជ: បណ្ឌឹត កែវ វណ្ណ: អនុប្រធានអចិន្ត្រៃយ៍ គណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ

បានទទួលជូបសម្ភាសន៍ ជាមួយអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិ ស្តីអំពីសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហម នៅសាលា ខេត្តត្បូងឃ្មុំ ក្នុងឱកាសនោះ ឯកឧត្តម បានរៀបរាប់អំពីវិសយ័ រីកចំរើនរបស់ កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំ របស់ឯកឧត្តម លី ឡេង ប្រធានគណ:កម្មាធិការ សាខាខេត្ត និងរបស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌឹតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ។

ជាមួយនោះ ឯកឧត្តម ក៍បានជំរាប ជូនអ្នកយកព័ត៌ មានផងដែរ អំពីការ សាងសង់អគារស្នាក់ការ កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ដែលបានដំណើរការ សាងសង់អស់រយ: ពេលជិត ១ឆ្នាំមកហើយនេះ ។

លុះបន្ទាប់មកដោយមាន ការចូលរួមពីមន្ត្រីសាខា,មន្ត្រីគម្រោង និងម្ចាស់ជំនួយផង ឯកឧត្តម ក៍បានអញ្ជើញ ទៅធ្វើពិធីប្រគល់ បង្គន់ចលត័ ចំនួន ៤ ,ធុងទឹក ២ និងមីក្រូ ចំនួន ៨ គ្រឿង ដែលជាជំនួយរបស់ កាកបាទក្រហមហ្វាំងឡង់ ជូនសហគមន៍ ឃុំជីរោទ៍ទី១ សំរាប់ប្រើប្រាស់ជាប្រយោជន៍ សាធារណ:របស់ប្រជាពលរដ្ឋ នៅពេល មានគ្រោះមហន្តរាយ កើតឡើង នារដូវទឹកឡើង ។