Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំហឹងនៃគំនុំគុំគួន បង្កើតជាហឹង្សារហូតដល់វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ បង្កឲ្យខ្លួនឯងជាប់ទោសព្រហ្មទ័ណ្ឌ ....!

  • Print

កម្លាំង នគរបាល ប៉ុស្តិ៍រដ្ឋបាលមេមង នៃអធិការដ្ឋាន នគរបាល ស្រុកមេមត់ បានទទួលពាក្យ បណ្តឹងពីឈ្មោះ ចន ជឿន ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលបានប្តឹង ទៅលើឈ្មោះ សាន ស៊ង ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិសង្កែថ្មី ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំជាមួយគ្នា ពីបទបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ របស់ខ្លួន ដោយប្រើនូវព្រនង់ ឈើវាយទៅលើ កូនឈ្មោល ០១ ក្បាលបណ្តាលឲ្យងាប់ នៅនឹងកន្លែង នៅវេលាម៉ោង ០៩ និង ០០ នាទី ថ្ងៃទី ០២ ខែមីនា គ.ស២០១៨ ។

ក្រោយពីបានទទួល ពាក្យបណ្តឹងភ្លាម កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល មេមង បានចុះទៅដល់ កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រកមុខសញ្ញាសង្ស័យ ហើយឃាត់ខ្លួន បាននៅវេលាម៉ោង ១៦ និង ៣០ នាទី ដែលកំពុងដេក លើអង្រឹងក្រោមផ្ទះ នៅចំណុចភូមិ.ឃុំកើតហេតុខាងលើ នាថ្ងៃ.ខែ.ឆ្នាំដដែល បញ្ជូនទៅឲ្យជំនាញ ផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ស្រុកមេមត់ ដើម្បីសាកសួរ និងកសាង សំណុំរឿង តាមនីតិវិធី ។

បើយោងតាម ចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ សាន ស៊ង ភេទប្រុស ដែលសមត្ថកិច្ច នគរបាលយុត្តិធម៌ យើងបានចោទសួរទៅ តាមពាក្យបណ្តឹង នៃដើមចោទ បានប្តឹងនោះ ក៏បានឆ្លើយថា ដោយមានការខឹង គុំគួនទៅនឹង ក្រុមគ្រួសារមួយនេះ យូរហើយ រហូតមកថ្ងៃកើត ហេតុក៏បានឃើញឈ្មោះ ចន ជឿន ដើរកាត់មុខផ្ទះ ក៏ផ្ទុះនឹងកំហឹងនៃ គំនុំចាស់ឡើងមក ។ ហើយក៏បានទាញ ប្រនង់ឈើបួនជ្រុង ប្រវែង ០,៤៥ ម៉ែត្រ បំរ៉ុងវាយ ទៅលើឈ្មោះ ចន ជឿន តែដោយមិនហ៊ាន ក៏តំរង់ទៅវាយកូនគោ នោះចំក្បាល ប្រកាច់ងាប់ភ្លាម នៅនឹងកន្លែងតែម្តង រួចក៏ដើរត្រលប់ ទៅផ្ទះវិញ ។

បច្ចុប្បន្ននគរបាល ផែនជំនាញផ្នែក យុត្តិធម៌ នៃអធិការដ្ឋាន នគរបាលស្រុកមេមត់ បានកសាងសុំណុំ រឿងបញ្ចូនឈ្មោះ សាន ស៊ង ទៅកាន់សាលា ដំបូងខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោស តាមនីតិវិធីច្បាប់ ដោយផ្អែកទៅលើពាក្យ បណ្តឹងរបស់ ជនរងគ្រោះ ចម្លើយសារភាព និងវត្ថុតាង ដែលដកហូតបាន ៕