Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តម៉ាកហ៊ិនដាយលីបេរ៉ូ(HYUN LiBERO) ព្រលះជាមួយរថយន្តម៉ាក វីហ្គោ(ViGo) ពេញទំហឹងបណ្ដាលអោយមនុស្សម្នាក់ភ្លាមនៅកន្លែង

  • Print

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៣:០០នាទី នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះ បង្គោលគីឡូម៉ែត្រលេខ ២១២-២១៣ ស្ថិតនៅភូមិ រោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាង រថយន្តម៉ាកហ៊ិន ដាយលីបេរ៉ូ (HYUN LiBERO) ពណ៌ស

ពាក់ស្លាកលេខ ត្បូងឃ្មុំ.2A.0761 បើកបរ មិនទាន់ស្គាល់ឈ្មោះ បង្កជាមួយរថយន្តម៉ាក វីហ្គោ(ViGo) ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H5392 បើកបរដោយឈ្មោះអ៊ុច ង៉ែត ភេទប្រុស អាយុ៤៨ ឆ្នាំជាតិខ្មែរ រស់នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែង កើតហេតុ) ទិសដៅបើកបរ(បញ្រ្ចាស់ទិសគ្នា) ដោយរថយន្តម៉ាក ហ៊ិនដាយលីបេរ៉ូ(HYUNDAI LiBERO) ពណ៌ស បើកបរពីទិសខាងកើត ទៅទិសខាងលិចដោយ មានសណ្តោងរ៉ឺម៉ក់ដឹកម៉ាស៊ីនភ្លើង លុះបើកបរដល់ចំណុច កើតហេតុបានដាច់រ៉ឺម៉ក់ សណ្តោងចេញពី រថយន្តបណ្ដាលឲ្យរ៉ឺម៉ក មកបុករថយន្តម៉ាកវីហ្គោ (ViGo)ពណ៌ស្ករ បើកបរពីទិសខាងលិច ទៅទិសខាងកើត ចំពីមុខផ្នែកខាង ឆ្វេងពេញទំហ៊ឹង ។

វត្ថុតាង: រថយន្តចំនួន០១គ្រឿង ជំនាញនគរបាលចរាចរណ៍ បានយកមករក្សាទុ កនៅអធិការដ្ឋាននគរបាល ស្រុកមេមត់ ដេីម្បីចងក្រងសំណុំ រឿងតាមនីតិវិធី រឺឯសាកសពត្រូវបាន ជំនាញនគរបាលចរាចរណ៍ ប្រគល់ជូនក្រុមគ្រួសារ ដេម្បីយកទៅធ្វើបុណ្យ តាមប្រពៃណីផងដែរ ៕