Social Network

បុរស ០២ នាក់ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលជាំតាម៉ៅ ឃាត់ខ្លួនពីបទបង្កហិង្សាដោយចេតនា !!

បុរស ០២ នាក់ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលជាំតាម៉ៅ ឃាត់ខ្លួនពីបទបង្កហិង្សាដោយចេតនា !!

 

ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ២០ និង ០០ នាទី នៅចំណុចតំបន់រ៉ែមាស ស្ថិតក្នុងភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីហឹង្សាដោយចេតនា  ដែលបង្ករឡើងជនសង្ស័យ ០២ នាក់ ៖ 

   ១~ឈ្មោះ ឈិន ឈាង ភេទប្រុស អាយុ ២៣ ឆ្នាំ ជាតិខ្មែរ , ២~ឈ្មោះ សៀ ស្រ៊ាង ភេទប្រុស អាយុ ២៣ ឆ្នាំ អ្នកទាំងពីរមានលំនៅឋានភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ

បានធ្វើសកម្មភាពដោយប្រើនូវមែកត្របែកវាយទៅជនរងគ្រោះឈ្មោះ ជា ផល្លា ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាតិខ្មែរ មានលំនៅឋានភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ

មកស្នាក់នៅបណ្តោះអាសន្ននៅភូមិ.ឃុំកើតហេតុ បណ្តាលឲ្យរបួសដាច់ចំចិញ្ចើមស្តាំ និងម្រាមកូនដៃស្តាំ បណ្តាឲ្យរបួសស្រាល ។

ក្រោយកើតហេតុប្រពន្ធជនរងគ្រោះពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជាំតាម៉ៅ ម៉ោង ១៤ និង ៣០ នាទី ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៨

ហើយកម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរកមុខសញ្ញាសង្ស័យទាំងពីរ និងឃាត់ខ្លួនបាននៅវេលាម៉ោង ១៥ និង ៣០ នាទី នៅចំណុចភូមិ.ឃុំកើតហេតុខាងលើ

បញ្ជូនទៅឲ្យជំនាញផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។ បច្ចុប្បន្ននគរបាលផែនជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់

បានកសាងសុំណុំរឿងបញ្ចូនខ្លួនជនសង្ស័យទាំងពីរ ទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ដោយផ្អែកទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះ ចម្លើយសារភាព និងវត្ថុតាងដែលដកហូតបាន ៕

 



 

អត្ថបទ ៖ កូនដំរី ស្រុក រូបភាព ៖ សូរិយា០៦