បុរស ០២ នាក់ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលជាំតាម៉ៅ ឃាត់ខ្លួនពីបទបង្កហិង្សាដោយចេតនា !!
- Details
- Category: Provincial News
បុរស ០២ នាក់ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលជាំតាម៉ៅ ឃាត់ខ្លួនពីបទបង្កហិង្សាដោយចេតនា !!
ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ២០ និង ០០ នាទី នៅចំណុចតំបន់រ៉ែមាស ស្ថិតក្នុងភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីហឹង្សាដោយចេតនា ដែលបង្ករឡើងជនសង្ស័យ ០២ នាក់ ៖
១~ឈ្មោះ ឈិន ឈាង ភេទប្រុស អាយុ ២៣ ឆ្នាំ ជាតិខ្មែរ , ២~ឈ្មោះ សៀ ស្រ៊ាង ភេទប្រុស អាយុ ២៣ ឆ្នាំ អ្នកទាំងពីរមានលំនៅឋានភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ
បានធ្វើសកម្មភាពដោយប្រើនូវមែកត្របែកវាយទៅជនរងគ្រោះឈ្មោះ ជា ផល្លា ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាតិខ្មែរ មានលំនៅឋានភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ
មកស្នាក់នៅបណ្តោះអាសន្ននៅភូមិ.ឃុំកើតហេតុ បណ្តាលឲ្យរបួសដាច់ចំចិញ្ចើមស្តាំ និងម្រាមកូនដៃស្តាំ បណ្តាឲ្យរបួសស្រាល ។
ក្រោយកើតហេតុប្រពន្ធជនរងគ្រោះពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជាំតាម៉ៅ ម៉ោង ១៤ និង ៣០ នាទី ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៨
ហើយកម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរកមុខសញ្ញាសង្ស័យទាំងពីរ និងឃាត់ខ្លួនបាននៅវេលាម៉ោង ១៥ និង ៣០ នាទី នៅចំណុចភូមិ.ឃុំកើតហេតុខាងលើ
បញ្ជូនទៅឲ្យជំនាញផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។ បច្ចុប្បន្ននគរបាលផែនជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់
បានកសាងសុំណុំរឿងបញ្ចូនខ្លួនជនសង្ស័យទាំងពីរ ទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ដោយផ្អែកទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះ ចម្លើយសារភាព និងវត្ថុតាងដែលដកហូតបាន ៕
អត្ថបទ ៖ កូនដំរី ស្រុក រូបភាព ៖ សូរិយា០៦