Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីអបអរសាទទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី២០ ឆ្នាំ២០១៨ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»

  • Print

ទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី២០ ឆ្នាំ២០១៨ ក្រោមប្រធានបទ« យុវជនដើម្បីវប្បធម៌ជាតិ » ត្រូវបានប្រារព្ធធ្វើឡើងនៅ សាលប្រជុំសាលា ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងលោកជំទាវ ឡេង សុខា អភិបាលរង ខេត្តត្បូងឃ្មុំ ក្នុងនោះដែរ មានការចូលរួមពី ថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្ត និងនិស្សិត យ៉ាងច្រើនកុះករ ។

លោក កង ចន្ធីរិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានថ្លែងថា ៖ ការប្រារព្ធទិវា វប្បធម៌ជាតិ ៣ មីនា រៀងរាល់ឆ្នាំ គឺជាគោលបំណង របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរំឮកគុណូបការៈ ដ៏ឧត្តុងឧត្តម ចំពោះបុព្វបុរសខ្មែរ ដែលបានលះបង់ សាច់ស្រស់ឈាមស្រស់ កម្លាំងកាយ កម្លាំងបញ្ញា ញាណ កសាងប្រសាទ សិលាជាច្រើន ព្រមទាំងវត្ថុសិល្បះ ទស្សនីយ៏ភាព គ្រប់ប្រភេទដ៏មាន សក្តានុភាព វប្បធម៌ អរិយ៏ធម៌ និងអត្តសញ្ញាជាតិ តាំងពីសម័យ មហានគរបវរដ៏រុងរឿង ។

លោក បន្តថា ខេត្តត្បូងឃ្មុំ ជាខេត្តទើបបង្កើតថ្មី ក៏ពិតមែនតែ ជាទឹកដីចំណាស់ ជាតំបន់បុរេប្រវត្តិមួយ ក្នុងចំណោមតំបន់ បុរេប្រវត្តិសាស្រ្ត សំខាន់ៗ ទូទាំង ព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែង មានដូចជា ៖ ស្ថានីយ៏បុរេប្រវត្តិសាស្រ្ត ចំនួន៣៤កន្លែង ប្រាសាទបុរាណ ចំនួន១១កន្លែង ទួលបុរាណចំនួន ៤២កន្លែង ស្រះបុរាណចំនួន ១០កន្លែង ទន្លេស្ងួតចំនួន ០១កន្លែង ចេតិយបុរាណចំនួន ០១កន្លែង អណ្តូងបុរាណចំនួន ០២កន្លែង សរុបមានចំនួន ៥៤ទីតាំង។ តំបន់អភិរក្ស សិលាចារឹក និងចម្លាក់ចំនួន ០៧កន្លែង (បច្ចុប្បន្នរក្សាទុក នៅសារមន្ទីរ ខេត្តកំពង់ចាម) រមណីយដ្ឋាន ប្រវត្តិសាស្រ្តចំនួន០២ សារមន្ទីរចំនួន ០១កន្លែង (នៅស្រុកមេមត់) ប៉មមានចំនួន ០២កន្លែង សិល្បៈមហាជន គ្រប់ទំម្រង់ចំនួន ៩៣កន្លែង ។

លោកជំទាវ ឡេង សុខា អភិបាលរងខេត្ត មានប្រសាសន៏ថា ៖ យុវជនដែលជា ទំពាំងស្នងឫស្សី មានកាតព្វកិច្ច ក្នុងការថែរក្សាការពារ ឲ្យបានស្ថិតស្ថេរ គង់វង្សនូវវប្បធម៌ជាតិ និងវប្បធម៌ ចម្រុះរបស់សហគមន៏ជន ជាតិក្នុង ព្រះរាជាណាចក្រកម្ពុជា ។ បង្កើនការស្រឡាញ់ និងស្មារតីចូលរួមកាន់ តែខ្លាំងក្លាថែមទៀត ក្នុងការផ្ទេរ និងទទួលយក នូវចំណេះដឹង ជំនាញ បច្ចេកទេសសិល្បៈ វប្បធម៌ សំដៅលើក កំពស់ការថែរក្សា ការពារវប្បធម៌ ជាតិ ក៏ដូចជាវប្បធម៌ ចម្រុះនៅកម្ពុជា ឲ្យបានគង់វង្សដែល ជាមូលដ្ឋានគ្រឹះ នៃសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្ត របស់សង្គមជាតិយើង ។

ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៏ ឲ្យដឹងដែរថា ៖ ក្នុងនាម លោកជំទាវ រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដោយរូបលោក មានសេចក្តីសប្បាយរីករាយ ដែលបានចូលរួម ផ្សព្វផ្សាយ ពីខ្លឹមសារ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២០ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ » ប្រធានបទនេះ ត្រូវបានសម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា កច្រកម្ពុជា បានកំណត់ ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើជារាងរាល់ឆ្នាំ ក្នុងន័យ ដើម្បីបណ្តុះបណ្តាល យុវជនដែលជា ទំពាំងស្នងឫស្សី ឲ្យបានយល់ដឹងពី តំលៃវប្បធម៌ជាតិ ។ ទំពាំងដុះលូតលាស់ ល្អបានអាស្រ័យ លើដើមឫស្សី ក្នុងន័យត្រូវតែ ទុកមន្រ្តីចាស់ៗ ដែលមាន បទពិសោធន៍ ចំណេះដឹងល្អគ្រាន់ ធ្វើជាអ្នកប្រឹក្សា ពិគ្រោះយោបល់ ដើម្បីឲ្យអង្គភាព នោះរីកចម្រើន ៕