Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលរងខេត្តត្បូងឃ្មុំ ជំរុញអោយមន្ត្រីជំនាញបន្តពង្រឹង កុំអោយយានយន្តតទ្រុងខុសបច្ចេកទេស មានវត្តមានលើទឹកដីខេត្តត្បូងឃ្មុំ

  • Print

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ហាក់ សុខមករា អភិបាលរង ខេត្តត្បូងឃ្មុំ បានបើកកិច្ច បូកសរុបលទ្ធផល ការត្រួតពិនិត្យ យានយន្តខុស លក្ខណៈបច្ចេកទេស ក្នុងខេត្តត្បូងឃ្មុំ ដែលមាន ការអញ្ជើញចូលរួមពី មន្ទីរ អង្គភាព និងមន្ត្រីជំនាញ ពាក់ព័ន្ធជុំវិញខេត្ត ជាច្រើននាក់ផងដែរ។

ឯកឧត្តម ហាក់ សុខមករា បានថ្លែងជំរុញ ដល់មន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ ទាំងអស់ រួមសហការគ្នា ប្តេជ្ញាធ្វើយ៉ាងណា ទប់ស្កត់មិនអោយ មានវត្តមាន រថយន្តកែច្នៃ តទ្រុងខុស លក្ខណៈបច្ចេកទេស ធ្វើចរាចរណ៍ តាមដងផ្លូវ ក្នុងទឹកដីខេត្តត្បូងឃ្មុំ នោះឡើយ ។

ឯកឧត្តម អភិបាលរងខេត្ត បានក្រើនរំលឹកដល់ មន្ត្រីជំនាញពាក់ព័ន្ធទំាងអស់ ជាពិសេសលោក អភិបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ ខ្ពស់លើកិច្ចការនេះ និងត្រូវចាត់ទុកថា កិច្ចការនេះ ជាការងារួមទំាងអស់គ្នា ក្នុងការរួមចំណែក ពង្រឹងសុវត្ថិភាព ចរាចរណ៍តាមដងផ្លូវ នឹងបន្តធ្វើជាប្រចាំ ដូចភ្លៀងរលឹម ដើម្បីទប់ស្កាត់ កុំឲ្យរថយន្តតទ្រុង ខុសលក្ខណៈបច្ចេកទេស កើតមានឡើង សារជាថ្មី ។

ឯកឧត្តម ក៍បានសំណូមពរ ដល់ម្ចាស់យានយន្ត ដែលធ្វើចរាចរណ៍ លើដងផ្លូវទាំងអស់ សូមកុំយករថយន្ត ទៅកែច្នៃ គ្រប់រូបភាព ដើម្បីតែចង់ បានការចំនេញ ដឹកបានច្រើននោះ ដែលធ្វើអោយ ផ្លូវត្រូវខូចខាត ព្រោះតែដឹក លើសទម្ងន់ និងពិសេស លោកក៍បាន សំណូមពរដល់ អ្នកបើកបរ យាន្តជំនិះ គ្រប់ប្រភេទ នៅលើផ្លូវ សូមគោរព ច្បាប់ចរាចរ ដើម្បីរក្សាសុខសុវត្ថិភាព និងអាយុជីវិត យើងទាំងអស់គ្នា ។

បើតាមលោក គី វីរិន ប្រធានមន្ទីរ សាធារណៈការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ បានអោយដឹងថា គិតចាប់ពីថ្ងៃទី១០ កុម្ភៈ រហូតដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨នេះ មានរយៈពេល៣២ថ្ងៃ ក្រុមការងារ បានធ្វើការឃាត់ រថយន្តធុនធំ បានចំនួន ៤,១១០គ្រឿង ក្នុងនោះ រថយន្តតទ្រុងខុសលក្ខណៈ បច្ចេកទេសចំនួន ១៨៩គ្រឿង ត្រូវបានចាប់កាត់ ទ្រុងចេញ ក្នុងទឹកដី ខេត្តត្បូងឃ្មុំ ៕