Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ ផ្តាំដល់យុវជនទាំងអស់ ត្រូវធ្វើជាសសរទ្រូងប្រទេសជាតិ ស្នេហាជាតិពិតប្រាកដ និងធ្វើជាគំរូរល្អសម្រាប់កូនចៅជំនាន់ក្រោយ

  • Print

វគ្គបណ្តុះបណ្តាលស្តីពី ការេជ្រើសរើសជំនាញនិងអាជីព សម្រាប់សិស្សវិទ្យាល័យប្រមាណជាង២០០នាក់ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចប់ដោយជោគជ័យ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិសា្ថន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

ថ្លែងនាឳកាសនោះ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា៖ យុវជនជាទំពាំងស្នងឫស្សី ដែលមិនអាចខ្វះបានប៉ុន្តែទំពាំងមុននឹងស្នងឫស្សី ត្រូវតែជាទំពាំងដែលល្អ រឹងមាំ ត្រង់ចំនុចនេះ យុវជនទាំងអស់ ត្រូវចេះចាប់យកឱកាសរៀបចំផែនការ កំណត់ទិសដៅឲ្យបានជាក់លាក់ ក្នុងការអនុវត្តសកម្មភាពការងារ រួមជាមួយទស្សនៈវិស័យ ចក្ខុវិស័យច្បាស់លាស់វែងឆ្ងាយ ពិសេសខិតខំប្រឹងប្រែងបំពេញកិច្ចការងារ កាតព្វកិច្ចនិងទស្សនៈស្នេហាជាតិដ៏ពិតប្រាកដនិងត្រឹមត្រូវ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖ យុវជនជាទំពាំងស្នងឫស្សី ដែលមិនអាចខ្វះបាន ប៉ុន្តែទំពាំងត្រូវចេះធ្វើសមាហរណកម្ម ជាមួយឫស្សី ដែលជាមនុស្សចាស់ ដើម្បីទទួលបានបទពិសោធន៍ការងារល្អៗ និងការរស់នៅក្នុងសង្គមប្រកបដោយភាពជោគជ័យ ព្រមទាំងចេះស្វែងរកឱកាសបង្កើតឱកាស និងឆក់យកឱកាស ដើម្បីឈានទៅសម្រេចគោលដៅរួមមួយបាន។

ឯកឧត្តម សាយ សំអាល់ បានផ្តាំផ្ញើដល់យុវជនទាំងអស់ ត្រូវធ្វើជាជំហរសសរទ្រូងប្រទេសជាតិ ស្នេហាជាតិពិតប្រាកដ ធ្វើជាគំរូរល្អដល់សិស្សដទៃទៀត សម្រាប់សិស្សជំនាន់ក្រោយនាពេលអនាគត ជាពិសេសត្រូវរួមគ្នាកាន់ដៃគ្នា បោះជំហានទៅមុខព្រមគ្នា ដោយឈរស្របតាមមាគា៍ដ៏ត្រឹមត្រូវច្បាស់លាស់ មានទស្សនៈវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាថ្នាក់ដឹកនាំដ៏ឈ្លាសវ៉ៃ ដើម្បីរួមដំណើរជាមួយសម្តេច នៅលើនាវាសន្តិភាពកម្ពុជា ឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍន៍ជាបន្ត។

បិទអង្គពិធីលោក ងួន ប៉ុណ្ណាន អភិបាលស្រុកអូរាំងឪ បានធ្វើការផ្តាំផ្ញើ ដល់សិស្សនុសិស្សទាំងអស់ ត្រូវចេះរៀបចំផែនការប្រចាំថ្ងៃរបស់ខ្លួន ក្នុងការអនុវត្តសកម្មភាពការងារ រួមជាមួយទស្សនវិស័យ ចក្ខុវិស័យច្បាស់លាស់ ត្រូវហ៊ានលះបង់ការសប្បាយផ្ទាល់ខ្លួននាពេលនេះ ត្រូវខិតខំរៀនសូត្រដើម្បីភាពជោគជ័យនៅថ្ងៃអនាគត់ ហើយមុននឹងធ្វើការសម្រេចចិត្តអ្វីមួយ ត្រូវក្តាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ត្រូវមានក្រមសីលធម៌ក្នុងការរស់នៅ ទើបញាំងជីវិតរបស់ខ្លួន និងប្រទេសជាតិរបស់យើង ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀតផងដែរ៕