Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្ត

  • Print

ត្បូងឃ្មុំ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រែក បានចុះធ្វេីរដ្ឋបាលចំហរដេីម្បីត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ចំណុចភូមិជីមាន់ជេីង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសថ្នាំញៀនបានមួយចំនួនផងដែរ ។

នគរបាលប៉ុស្តិ៍បានបញ្ជាក់ថា ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់លោកឧត្តមសេនីយ៍ទោ បែនរ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានណែនាំអោយកងកំលាំងតាមផែនជំនាញ ចេញល្បាតពួនស្ទាក់ បង្ការ និងបង្ក្រាបក្រែងលោមានបទល្មេីសកេីតឡេីង ស្រាប់ តែនៅថ្ងៃប្រតិបត្តិខាងលេី កំលាំងប៉ុស្តិ៍រដ្ឋបាលក្រែកនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែកបាន ចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ នៅចំណុចភូមិជីមាន់ជើង ឃុំក្រែក ស្រុកពញាក្រែក បានប្រទះមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ផាត សុភ័ក្ត្រ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងជិះម៉ូតូពេលនោះសមត្ថកិច្ចបានហៅអោយឈប់រួចធ្វើការឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀចំនួន១៦កញ្ចប់ ឃើញដូច្នេះសមត្ថកិច្ចយើងបានចាប់ឃាត់ខ្លួនឈ្មោះ ផាត សុភ័ក្ត្រ បញ្ជូនមកធ្វើការសាកសួរនៅអធិការនគរបាលស្រុកពញាក្រែកតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើនេះជំនាញបាននឹងកំពុងសាកសួរព្រមទាំងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធី ៕