Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូនឈើមានតម្លៃជាច្រើនប្រភេទ ត្រូវយកមកដាំបរិវេណតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងឳកាសប្រារព្ធបុណ្យរុក្ខទិវា ៩កក្កដា ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ

  • Print

កូនឈើមានតម្លៃជាច្រើនប្រភេទ ត្រូវយកមកដាំបរិវេណតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងឳកាសប្រារព្ធបុណ្យរុក្ខទិវា ៩កក្កដា ២០១៨,អភិបាលខេត្ត ជំរុញឲ្យពលរដ្ឋដាំដើមឈើឲ្យបានច្រើន លើកកម្ពស់បរិស្ថាន និងរួមគ្នាថែរក្សាការព្រៃឈើ ពិសេសទប់ស្កាត់ការកាប់រាន ដុត ឈូសឆាយដីព្រៃឈើ ដើម្បីហ៊ុមព័ន្ធយកធ្វើជាកម្មសិទ្ធខុសច្បាប់
(ត្បូងឃ្មុំ)៖ បុណ្យរុក្ខទិវា៩កក្កដាឆ្នាំនេះ ត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ប្រារព្ធធ្វើឡើងជាខួបលើកទី៤ ដោយបានជ្រើសរើសយកបរិវេណសួនច្បារ មុខផ្ទះស្នាក់នៅរបស់មន្ត្រីរាជការ ដែលស្ថិតនៅក្នុងរដ្ឋបាលទីរួមខេត្តត្បូងឃ្មុំ ដាំកូនឈើមានតម្លៃចម្រុះដូចជា៖ ក្រញ៉ូង បេង នាងនួន រំដួល ចំប៉ី ធ្នង់ និងគីនីនព្រមទាំងចែកជូនប្រជាពលរដ្ឋយកទៅដាំតាមលំនៅដ្ឋានផងដែរ ។
ពិធីនេះត្រូវធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ រួមទាំងគណៈអភិបាលរង សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ៕