Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្ស២០នាក់ស្លាប់ ក្រោយបាក់ទំនប់វារីអគ្គិសនី នៅប្រទេសឡាវ

  • Print

(ឡាវ)៖ ក្រុមអ្នកជួយសង្រ្គោះ កំពុងបង្កើនកិច្ច ខិតខំប្រឹងប្រែង ស្វែងរកអ្នកនៅរស់ រាន្តមានជីវិត បន្ទាប់ពីទំនប់ វារីអគ្គិសនីមួយកន្លែង នៅក្នុងប្រទេសឡាវ បានបាក់រលំកាល ពីថ្ងៃចន្ទ ដោយបង្កជាគ្រោះទឹកជំនន់ នៅតាមភូមិជាច្រើន និងផ្ដាច់យកជីវិត មនុស្ស២០នាក់ ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។ ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរឡាវ មនុស្សជាង ១០០នាក់ នៅតែបន្តបាត់ ខ្លួននៅឡើយ ហើយរាប់ពាន់នាក់ ទៀតបានបាត់បង់ ផ្ទះសម្បែងរបស់ពួកគេ ។ អាជ្ញាធរឡាវ កាលពីថ្ងៃអង្គារនេះ បានឱ្យដឹងថាទំនប់វារីអគ្គិសនី មួយកន្លែងបានដួលរលំ នៅខេត្ត Attapeu (អាត់តាពើ) ភាគអាគ្នេយ៍ប្រទេសឡាវ ជាប់ព្រំដែនខេត្តស្ទឹងត្រែង ព្រមទាំងខេត្តរតនៈគិរី ភាគឦសាន នៃប្រទេសកម្ពុជា ។

ទំនប់ខាងលើត្រូវ បានគេរាយការណ៍ថា បានបញ្ចេញ ទឹកយ៉ាងជន់ជោរ ទំហំប្រមាណ ០៥ពាន់លាន ម៉ែត្រគូបនៅក្នុងសង្កាត់ សានសៃ (San Sai) នៃខេត្តអាត់តាពើ ។ គួរជម្រាបថា ទំនប់វារីអគ្គិសនីខាងលើ ត្រូវបានសាងសង់ ឡើងដោយគម្រោង រួមគ្នាមួយ ដឹកនាំដោយបណ្តាញក្រុមហ៊ុន កូរ៉េខាងត្បូង សហការជាមួយថៃ និងឡាវ ។

ទំនប់នេះត្រូវ បានគេគ្រោងនឹងបើកសម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវ ការនៅឆ្នាំនេះ ប៉ុន្តែវាមិនទាន់ច្បាស់ នៅឡើយទេថា តើវាបានចាប់ផ្តើម ប្រតិបត្តិការហើយ ឬនៅនោះឡើយ មុនហេតុការណ៍ ទំនប់នេះកើតឡើង ៕