Social Network

ប្រជាពលរដ្ឋប្រមាណ១៤០គ្រួសារ មកពីឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលរងគ្រោះដោយសារទឹកជំនន់ មកទទួលស្រូវពូជ ដើម្បីយកទៅបង្កបង្កើនផលឡើងវិញ

លោកជំទាវ ឡេង សុខា អភិបាលរង ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងពាក់ព័ន្ធ ក្រោមឱវាទ ចុះចែកស្រូវពូជ ជូនប្រជាពលរដ្ឋដែល រងគ្រោះដោយទឹកជំនន់ ទន្លេគង្គកន្លង មកចំនួន ១៤០គ្រួសារ ដែលខាតស្រូវ ៧៧ហិចតា មកពីឃុំព្រះធាតុ ស្រុកអូរាំងឪ ដើម្បីយកទៅបង្កបង្កើន ផលឡើងវិញ ។

បើតាមរបាយការណ៍របស់ លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ បានឲ្យដឹងថា ៖ ស្ថានភាពទឹកជំនន់ ទន្លេមេគង្គ បានឡើងជន់លិចក្នុងដី ភូមិសាស្រ្តឃុំព្រះធាតុ នៅប៉ែកខាងជើងនិង ខាងលិចនៃ ឃុំព្រះធាតុ ចាប់ពីថ្ងៃទី០៥ សីហា ឆ្នាំ២០១៨បាន បង្កឲ្យលិចលង់ដីស្រែ និងផ្ទះសំបែងរបស់ប្រជាជន ចំនួន១០ភូមិ ដែលរងផលប៉ះពាល់ខូតខាតរលួយ ស្រូវអស់៧៧ហិតតា ស្មើនឹង១៤០គ្រួសារ ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្នុងមូលដ្ឋាន ឃុំព្រះធាតុពុំមានលិចលង់ ខូចខាតដោយទឹកជំនន់ ទន្លេមេគង្គឡើង ។

មានប្រសាសន៍ សំណេះសំណាល ក្នុងឱកាសនោះ លោកជំទាវ ឡេង សុខា ក៏បានពាំនាំ នូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា ជូនដល់បងប្អូន ប្រជាពលរដ្ឋ មានវត្តមាន អញ្ជើញមកចូលរួម ទទួលស្រូវពូជ នៅថ្ងៃនេះ ដែលរងនូវផល ប៉ះពាល់ខូចខាត ដំណាំស្រូវ និងដំណាំផ្សេងៗ ក្នុងស្ថានភាព គ្រោះជំនន់ទឹកភ្លៀងថ្មីៗ កន្លងមក ។ ហើយប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន តែងតែមានការខ្វល់ខ្វាយ ពីសុខទុក្ខរបស់បងប្អូនពលរដ្ឋ ជានិច្ចជាពិសេសក្នុង គ្រោះទឹកជំនន់កន្លងទៅ សម្តេចតេជោ បានបញ្ជាឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់រួមនឹងកងកម្លាំងទាំង៣ប្រភេទ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីជួយសង្គ្រោះដល់ប្រជាជនយើង។ លោកជំទាវ បានបន្តថា ៖ ដោយឡែកសម្រាប់ខេត្តត្បូងឃ្មុំ ក្នុងនាមរដ្ឋបាលខេត្ត ដោយអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល និងអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ។ ដូច្នេះឯកឧត្តម អភិបាលខេត្ត តែងតែគិតគូរពី សុខទុក្ខជានិច្ច របស់ប្រជាពលរដ្ឋមិនថា តែពេលមានគ្រោះទឹក ជំនន់នោះទេ បានន័យថាគ្រប់ ទុកធុរៈទាំងអស់ គឺស្ថិតនៅជាមួយប្រជាពលរដ្ឋរហូត ។

លោកជំទាវ អភិបាលរងខេត្ត ក៏បានសំណូមពរ ឱ្យប្រជាពលរដ្ឋ ដែលទទួលបានស្រូវពូជ នៅពេលនេះ ត្រូវប្រញាប់ប្រញាល់ យកទៅសាបព្រោះឡើងវិញ ហើយត្រូវតែខិតខំដាំដំណាំ រួមផ្សំផ្សេងៗ ដើម្បីលើកកម្ពស់ ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង ៕