Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋចំនួន១.០២០គ្រួសារទទួលស្រូវពូជយកទៅដាំដុះទ្រទ្រង់ជីវភាពគ្រួសារ

  • Print

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គ ដែលបានធ្វើឲ្យខូចនិងលិចរលួយ ដំណាំស្រូវអស់ចំនួន ១.០២០គ្រួសារ បាននាំគ្នាមកទទួល យកស្រូវពូជ ដែលធន់នឹងអាកាសធាតុ នៅវត្តមៀន ឃុំមៀន ស្រុកអូររាំងឪ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ ក្នុងនោះដែរ ក៏មានអញ្ជើញចូលរួមពី ប្រធានមន្ទីរ /អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។

បើតាមរបាយការណ៍របស់ លោក ងួន ប៊ុណ្ណាន អភិបាលនៃ គណៈអភិបាល ស្រុកអូររាំងឪ បានឲ្យដឹងថា ៖ សម្រាប់វិស័យកសិកម្មផ្នែក ដំណាំស្រូវមានផ្ទៃដីស្រែចំនួន១៧.៣៥០ហិកតា ក្នុងនោះផ្ទៃដីស្រូវធ្ងន់ ចំនួន១៦.០០០ហិកតា ស្រូវប្រាំងមានចំនួន ១.៣៥០ហិកតា ។ ផ្នែកដំណាំចម្ការវិញ មានផ្ទៃដីដាំដុះចំនួន ១.៦៦០ហិកតា ដំណាំចំការរដូវវស្សា ចំនួន ១.៦៤០ហិកតា ក្នុងនោះដំឡូងមីមាន ១.០៥០ហិកតា សណ្តែកដីមានចំនួន ១៥០ហិកតា សណ្តែកបាយមានចំនួន៥ហិកតា អំពៅចំនួន ១០ហិកតា ពោតចំនួន ៣៩០ហិកតា ក្នុងនោះពោតក្រហមចំនួន ២៩០ហិកតា ហើយដំណាំចំការរដូវប្រាំងចំនួន ២០ហិកតា ។

លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ បន្តថា ៖ ស្ថានភាពទឹកជំនន់ ទន្លេមេគង្គ បានឡើងជន់លិចក្នុងដី ភូមិសាស្រ្តឃុំមៀន នៅប៉ែកខាងជើងនិងខាងលិចនៃឃុំមៀន ចាប់ពីថ្ងៃទី០៥ សីហា ឆ្នាំ២០១៨បាន បង្កឲ្យលិចលង់ដីស្រែ និងផ្ទះសំបែងរបស់ប្រជាជន ។ ក្នុងនោះភូមិ ដែលរងការជន់លិច ផ្ទះមានភូមិបឹងជើង និងភូមិចកចំនួន ៦០គ្រួសារ ស្មើនឹង៦០ខ្នងផ្ទះ ដោយឡែកមានភូមិចំនួន ១១ទៀត បានរងផលប៉ះពាល់ ខូចខាតរលួយស្រូវអស់ចំនួន ៥៦០ហិកតា ស្មើនឹង១.០២០គ្រួសារ ព្រមទាំងបានខូចខាត នូវហេដ្ឋារចនាសម្ព័ន្ធនានា ជាច្រើនទៀត ។

ឯកឧត្តម សុទ្ធ គឹមកុលមុនី តំណាងគណៈកម្មការ គ្រោះមហន្តរាយថ្នាក់ជាតិ មានប្រសាសន៏ថា ៖ មុននឹងចុះ ចែកស្រូវពូជនេះ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះវាយតំលៃពី ការខូចខាតដោយគ្រោះ ធម្មជាតិទឹកជំនន់ ពីទន្លេមេគង្គ ដោយបានធ្វើឲ្យ ខូចខាតដំណាំស្រូវ ហើយនៅព្រឹកនេះ បាននាំយកស្រូវ និងគ្រាប់បន្លែបង្ការ សម្រាប់មកចែកជូនពលរដ្ឋ ។

នាឱកាសនោះ ឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាលខេត្ត មានប្រសាសន៏សំណេះសំណាល់ ឲ្យដឹងដែរថា ៖ ប្រជាពលរដ្ឋដែល មកទទួលយកស្រូវពូជ សម្រាប់ ទៅដាំដុះមានចំនួនជាង ១.០០០គ្រួសារ នៅក្នុងឃុំមៀន ដោយមានការយក ចិត្តទុកដាក់ពីសំណាក់ អាជ្ញាធរភូមិ ឃុំ ស្រុក បានរាយការណ៏មករដ្ឋាបាលខេត្ត ទើបរដ្ឋាបាលខេត្ត ស្នើសុំទៅប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកស្រូវពូជ មកចែកជូនដល់បងប្អូន នាឱកាសនេះ ។ ទាំងនេះ គឺជាការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោសែន ការប្រែប្រួលអាកាសធាតុ នៅកម្ពុជាបានធ្វើឲ្យមាន គ្រោះមហន្តរាយ កើតឡើងកាន់ តែធ្ងន់ធ្ងរ មិនមែនមាននៅតែ យើងនោះទេ គឺកើតមានឡើងជា សកលនៅតាមបណ្តាប្រទេសផ្សេងៗ លើសកលលោក ។

ឯកឧត្តម បន្តថា ៖ ស្រូវពូជដែលចែកជូន បងប្អូនប្រជាពលរដ្ឋ នាឱកាសនេះ គឺចែកទៅតាមសណ្ឋានដី អ្នកដែលមានដី ក្រោមកន្លះហិតតា ទទួលបានស្រូវពូជ៥០គីឡូក្រាម បើលើសនេះទទួលបាន ១០០គីឡូក្រាម ពូជស្រូវនេះ ជាប្រភេទពូជល្អមានតំលៃថ្លៃ ជាងទីផ្សារ២ទៅ៣ដង ហើយថែមទាំងធន់នឹងអាកាសធាតុ ថែមទៀតឮ។ សូមយកគ្រាប់ពូជស្រូវ និងបន្លែទៅប្រើប្រាស់ ឲ្យបានចំគោលដៅកុំយកទៅលក់ ធ្វើយ៉ាងណាត្រៀម បង្កបង្កើនផល ដើម្បីទ្រទ្រង់ជីវភាពគ្រួសារកុំឲ្យ មានការខ្វះខាត៕