Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី (២០១៨-២០១៩)! អភិបាលខេត្ដត្បូងឃ្មុំ ផ្ដាំផ្ញើសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាពលរដ្ឋល្អ និងជាសសរទ្រូងសម្រាប់សង្គមជាតិ

  • Print

នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម លី ឡេង អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ចើញជា គណៈអធិបតី បើកបវេសនកាល ឆ្នាំសិក្សា ២០១៨-២០១៩ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន តំបែរ ស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ក្នុងនោះ ក៏មានការអញ្ចើញ ចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ / អង្គភាពជុំវិញខេត្ត មាតាបិតាសិស្ស និងសិស្សានុសិស្ សសរុបប្រមាណជាង ១៦០០នាក់ ផងដែរ ៕

នាឱកាសនោះដែរឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានអានសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្ រីនៃកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលថ្មី សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ បានឲ្យដឹងថា ៖ ថ្ងៃទី០១ ខែវិច្ឆិកានេះ គឺជាថ្ងៃដ៏មានអត្ថន័យ យ៉ាងជ្រាលជ្រៅបំផុត របស់ក្មួយៗ ជាសិស្សានុសិស្ស ចំណេះទូទៅទាំងអស់ ដែលជាកុលបុត្រកុលធីតា ជាទីស្រលាញ់ របស់យើងគ្រប់ៗគ្នា មានឱកាសទទួល បាននូវការអប់រំ ឱកាសក្នុងការ បន្តការសិក្សារៀនសូត្រ និងជាថ្ងៃចាប់ផ្តើម ជីវិតសិក្សាដំបូង របស់កុមារតូចៗ ដែលទើបនឹងដល់ អាយុចូលសាលារៀន ។

ម្យ៉ាងទៀត សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់ នៅទូទាំងប្រទេស ដែលបានខិតខំ លះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀនសិស្ស ឲ្យទទួលបាន ចំណេះដឹង ជំនាញ សីលធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយ ជាពលរដ្ឋល្អ ដែលជាសរសរទ្រូងដ៏រឹងមាំ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យសំបូររុងរឿង ។

ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ប្រមាណជាង ១៦០០នាក់ ក្នុងឱកាសថ្ងៃបើក បវេសនកាល ឆ្នាំសិក្សា ២០១៨-២០១៩នេះ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើ ដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំ ប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ និងជាធនធានមនុស្ស ដ៏ល្អរបស់សង្គមជាតិ ឲ្យមានភាពរីកចម្រើន ដើម្បីអនាគត ខ្លួនឯង និងក្រុមគ្រួសារ ព្រោះប្អូនៗ ក្មួយៗ គឺជាទំពាងស្នងឫស្សី សម្រាប់អនាគត ប្រទេសជាតិ ហើយជាពិសេស ត្រូវចៀសឲ្យឆ្ងាយពី គ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូច អនាគត ខ្លួនឯង បាត់បង់កិត្តិយសគ្រួសារ និងបើកបរត្រូវគោរពច្បាប់ចរាចរណ៍ឲ្យខ្ជាប់ខ្ជួន ទាំងអស់គ្នាផងដែរ ។

ឯកឧត្តម បន្តទៀតថា ៖ ជាមួយគ្នានេះ ការចូលរួម របស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី និងដៃគូរ អភិវឌ្ឍន៍ទាំងអស់ ក៏ជាកម្លាំងសរុបមួយ ជួយដល់ការ អភិវឌ្ឍវិស័យ អប់រំនៅកម្ពុជា ឲ្យមានដំណើរ ការយ៉ាងរលូន និងទទួលបាន ជោគជ័យ គួរជាទីមោទនៈ ក្នុងរយៈពេលក្លងមកនេះ ផងដែ ។ បើតាមរបាយ ការណ៍របស់ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ នៅខេត្តត្បូងឃ្មុំ ទទួលបានសមិទ្ធផល អគារសិក្សាដែលសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដលជូនក្នុងខេត្ត គិតត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ មាន១៩២កន្លែង ត្រូវជា៣៤៥ខ្នង ស្មើនឹង២.៤១១បន្ទប់ ៕