Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋឃុំអញ្ចើមទទួលបានផ្លូវកៅស៊ូ១ខ្សែ ពីគម្រោងថវិកាធនាគារ ADB និងថវិកាបដិភាគរបស់រដ្ឋភិបាល

  • Print

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋក្នុងឃុំអញ្ចើម ឃុំដូនតី ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ មានចិត្តសប្បាយរីករាយដែលបានទទួលផ្លូវកៅស៊ូប្រវែង ១៧គីឡូម៉ែត្រ ដែលជាជំនួយឧបត្ថម្ភរបស់គម្រោងថវិកាធនាគា ADB និងថវិកាបដិភាគរបស់រាជរដ្ឋភិបាលកម្ពុជា ហើយផ្លូវកៅស៊ូនេះ គ្រោងធ្វើបញ្ចប់ក្នុងខែមិនា ឆ្នាំ២០១៩ ខាងមុខនេះ ។

លោក សុខ ភាព អាយុ២៨ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុក/ខេត្តត្បូងឃ្មុំ បានបញ្ជាក់ទាំងញញឹមញញែមថា រូបគាត់ក៏ដូចប្រជាពលរដ្ឋក្នុងភូមិ សប្បាយចិត្តណាស់ បន្ទាប់ពីបានផ្លូវកៅស៊ូ១ខ្សែនេះ ព្រោះវាមានសារៈសំខាន់ណាស់ ក្នុងការធ្វើដំណើរប្រាស្រ័យទាក់ទងគ្នា សួរសុខទុក្ខគ្នា ការដឹកកសិផលផ្សេងៗ ដែលកសិករផលិតបាន យកទៅលក់នៅទីផ្សារបានទាន់ពេលវេលា លែងពិបាកដូចឆ្នាំមុនៗហើយៗ ដែលកាលមុនផ្លូវលំពិបាកធ្វើដំណើរ ពេលខែវស្សាផ្លូវដក់ទឹក ភួក ពេលប្រាំងផ្លូវគ្រលុក ហុយពិបាកធ្វើដំណើរណាស់ ឥលូវផ្លូវថ្មីងាយក្នុងការធ្វើដំណើរលឿនរហ័ស មិនថា យប់ថ្ងៃឡើយ រួមផ្សំទាំងការផ្តល់សន្តិសុខយ៉ាងល្អ ពីសមត្ថកិច្ច និងអាជ្ញាធរទៀត ប្រជាពលរដ្ឋរស់ក្នុងភាពមោទនៈភាពយ៉ាងក្រៃលែង ។

លោក នៅ អូន មេឃុំអញ្ចើមក៏បានបញ្ជាក់ឱ្យដឹងថា នៅពេលដែលឃុំបានទទួលផ្លូវកៅស៊ូ១ខ្សែនេះ ទាំងអាជ្ញាធរ បងប្អូនប្រជាពលរដ្ឋក្នុងឃុំ ខេត្ត មានទឹកចិត្តសប្បាយរីករាយឥតឧបមា ព្រោះផ្លូវនេះ ពួកគាត់ងាយក្នុងការធ្វើចរាចរណ៍ ទំនាក់ទំនងគ្នា ដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ធ្វើដំណើរបានលឿនជាងមុន ។

ផ្លូវនេះ ក្នុងឃុំអញ្ចើមត្រូវឆ្លងកាត់ចំនួន១០ភូមិ ភ្ជាប់ទៅឃុំដូនតីដែលត្រូវឆ្លងកាត់ចំនួន៦ភូមិផងដែរ រួចភ្ជាប់រហូតដល់ខេត្តព្រៃវែងតែម្តង ។ ប្រជាពលរដ្ឋក្នុងឃុំចង់បានយូរហើយ ឥលូវគម្រោងកសាងផ្លូវនេះ ផ្តល់ថវិកាដោយគម្រោងថវិកាធនាគារ ADB និងថវិកាបដិភាគរបស់រដ្ឋាភិបាលធ្វើជូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ និងអាជ្ញាធរក៏បានប្តេជ្ញាចិត្តចូលរួមចំណែកការពារនូវសមិទ្ធិផលដ៏ថ្លៃថ្លានេះដែរ ។

លោក អាន សីណា ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តបានបញ្ជាក់ឱ្យដឹងថា ផ្លូវកៅស៊ូប្រវែង១៧គីឡូម៉ែត្រ ដែលមានទទឹង៦ម៉ែត្រ បំបែកពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុក/ខេត្តត្បូងឃ្មុំ ឆ្ពោះទៅខេត្តព្រៃវែង ។

កសាងបាន៨០ភាគរយហើយ ហើយគម្រោងផ្លូវកៅស៊ូនេះ នឹងធ្វើរួចរាល់នៅខែ៣ ឆ្នាំ២០១៩ មុនចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ ។ ផ្លូវនេះ ជាថវិកាគម្រោងធនាគារ ADB និងថវិកាបដិភាគជាមួយរដ្ឋាភិបាល ជាទូទៅរដ្ឋាភិបាលតែងចេញបដិភាគជាមួយគម្រោងក្នុងការកសាងអភិវឌ្ឍផ្លូវ ។ ហើយគម្រោងនេះ ជាជំហ៊ានទី២ បន្ទាប់ពីគម្រោងជំហ៊ានទី១ បានធ្វើរួចរាល់ហើយនោះ ។

គម្រោងជំហ៊ានទី២នេះ ត្រូវធ្វើក្មុងរយៈពេល៣ឆ្នាំ តែយើងធ្វើបញ្ចប់មុនអាណត្តិឆ្នាំ២០២០ ប៉ុន្តែយើងត្រូវនៅថែសុពលភាពផ្លូវទៀត ដែលក្នុងគម្រោងកំណត់៣ឆ្នាំនោះ ។ នៅពេលដែលធ្វើរួចរាល់ ផ្លូវនេះត្រូវប្រគល់ជូនខេត្ត និងមន្ទីរអភិវឌ្ឍបទជាអ្នកគ្រប់គ្រងវិញម្តង ៕