Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចអនុវត្តការបង្ក្រាបលក្ខណៈភ្លៀងរលឹម ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀបញ្ជូនទៅសាលាដំបូងខេត្ត

  • Print

សមត្ថកិច្ចអនុវត្តការបង្ក្រាបលក្ខណៈភ្លៀងរលឹមឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀបញ្ជូនទៅសាលាដំបូងខេត្ត

 ខេត្តត្បូងឃ្មុំ៖សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន១ករណីនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចវាលស្រែក្រោយភូមិដីដុះឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ជាលទ្ធផលកម្លាំងឃាត់ខ្លួនជនសង្ស័យបាន ចំនួន២នាក់ និងរឹបអូសថ្នាំញៀនបានមួយចំនួនផងដែរ ។លោកវរៈសេនីយ៍ឯក សាំ ហេង អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មា របាន បញ្ជាក់ឱ្យដឹង ថាករណីបង្ក្រាបនេះសមត្ថកិច្ចនគរបាលស្រុកក្រូចឆ្មារ យើងក្រោយពីទទួលបានព័ត៌មានពីភ្នាក់ងារសម្ងាត់បង្កប់នៅមូលដ្ឋាន ថាមានករណីរក្សាទុក ចែកចាយ និងជួញដូរនូវសារធាតុញៀនដោយ ខុស ច្បាប់ នៅចំណុចខាងលើភ្លាមលោកបានសុំគោលការណ៍ទៅ លោកស្នងការ ស្នងការរង លោកព្រះរាជអាជ្ញានិងលោកអភិបាលខេត្ត មានការឯកភាព និងទទួលបានបទបញ្ជាលោក បានបញ្ជាដឹក នាំ សមត្ថកិច្ចជំនាញនគរបាលអធិការដ្ឋានស្រុកបានចុះចំណុចកើតហេតុខាងលើក៏បានឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ រួមមាន៖១-ឈ្មោះ ចេង សុខមាន ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិទួលសម្បត្តិ ឃុំប៉ើស២ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ២-ឈ្មោះ ផល្លី ឌីណា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី២ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ក្នុងនោះដែរកម្លាំងបានដកហូត នូវវត្ថុ តាងម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួន២កញ្ចប់ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅស្នងការខេត្តចាត់ការទៅតាមនិតិវិធី ៕