Social Network

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ទៅចែកជូនពលរដ្ឋ១០គ្រូសារដែលរងគ្រោះស្លាប់ និងរងរបួស ដោយផ្ទុះគ្រាប់១០៥មីលីម៉ែត្រ កាលពីព្រឹកមិញ!!

(ត្បូងឃ្មុំ)៖ បន្ទាប់ពីទទួលដំណឹងថា មានករណីប្រជាពលរដ្ឋរងគ្រោះ ដោយផ្ទុះគ្រាប់ នៅក្នុងទឹកដីឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីម៉ោងជាង៨ព្រឹកមិញនេះ ភ្លាមៗ

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមដំំណើរដោយ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រួមជាមួយសាខា កាកបាទក្រហមខេត្ត បានចុះពិនិត្យ និង សំណេះ សំ ណាល ព្រមទាំងនាំយកអំំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈសាខាកាក បាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកជូនបងប្អូនខ្មែរ ឥស្លាមទាំង១០ គ្រួសារ ដែល រង គ្រោះ នៅកន្លែងកើតហេតុ ក៍ដូចជាកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ស្ថិតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនៅការសោកស្តាយ និងចូល រួម រំលែកទុកគ្រួសារនៃសព ក៍ដូចជាអ្នករងគ្រោះ ក្នុងហេតុការណ៍នេះ ដោយលោក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ និងសាកសួរសុខទុកពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ជូនចំពោះបងប្អូន រងគ្រោះទាំងអស់ ដែលជានិច្ចជាការ សម្តេចទាំងទ្វេរបាន យកចិត្តទុកដាក់ចំពោះ ពលរដ្ឋខ្មែរគ្រប់រូប ដោយមិនប្រកាន់ ពូជសាសន៍ ជំនឿសាសនា ពណ៍សម្បុរ និងនិន្នាការនយោបាយ អ្វីនោះឡើយ ។

ឯកឧត្តម អភិបាលខេត្ត បន្តថា ជាក់ស្ត្តែងបន្ទាប់ពីលោក ទទួលដំណឹងភ្លាមថា មានការផ្ទុះក្បាលគ្រាប់ ១០៥មីលីម៉ែត្រ ដែលបន្សល់ពី សម័យសង្គ្រម និងជាកេរ្តិ៍មរតករបស់ មហាអំណាច អាមេរិក បានបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរម្នាក់ស្លាប់ និង០៩នាក់ផ្សេងទៀត រងរបួសនោះ ភ្លាមៗលោកបានចាត់ឲ្យមន្រ្តី ចុះពិនិត្យ និងជួយសង្គ្រោះ ព្រមទាំងផ្តល់ថវិការមួយចំនួនជាបឋម និងជំនួយជាបន្ទាប់គឺ មានតែកាកបាទក្រហមកម្ពុជានេះហើយ បានយកចិត្តទុកដាក់ ផ្តល់ទាំងសម្ភារៈ និងថវិការ បានទាន់ពេលវេលា មិនថាទីណា កន្លែងណា ពេលណា អោយតែជា ប្រជា ពលរដ្ឋកម្ពុជាត្រូវការ ដោយស្របតាមទិសស្លោក ទីណាមានទុកលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា មានសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប។

ឆ្លៀតក្នុង ឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ បើប្រទះឃើញគ្រាប់បែកផ្សេងៗ សូមររាយការណ៍ និងប្រគល់មកអាជ្ញាធរ និងមន្ត្រីស៊ីម៉ាក់ ដើម្បី ជៀសឆ្ងាយ ពីគ្រោះ ថ្នាក់នៃគ្រាប់បែកនេះ ជាពិសេសហាមដាច់ខាត យកមកកែច្នៃ ដូចករណីនេះ ដែលបណ្តាល់អោយស្លាប់ និងរងរបួសត្រឹមមួយពព្រិចភ្នែក។

អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈកាកបាទក្រហមខេត្ត ដែលចែកជូន នាឳកាសនោះរួមមាន ថវិការ២លានរៀល សម្រាប់គ្រួសាររងគ្រោះ ដល់ស្លាប់ម្នាក់ និង១លានរៀល សម្រាប់ ០៩គ្រួសារ ដែលរងរបួស ដោយក្នុងនោះក្នុង១គ្រួសារៗ ២០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ២យួរ ជាអំណោយ សាខាកាកបាទ ក្រហមខេត្ត ៕