Social Network

សម្ពោធសមិទ្ធផលក្នុងវត្តពងទឹក ឃុំរកាពរប្រាំ តម្លៃជាង១០ម៉ឺនដុល្លារ, ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្លែងថា បើប្រទេសអសន្តិសុខ អ្វីៗក៏មិនអាចកើតឡើងបានដែរ

(ត្បូងឃ្មុំ)៖ឯកឧត្ដមជាសុផារ៉ាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

តំណាងដ៍ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែននៅថ្ងៃសៅរ៍៧កើតខែបុស្សឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១២ខែមករាឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់សមិ ទ្ធផល នានាដែលមានតម្លៃជាង១០មុឺនដុល្លារនៅវត្តរតនមុនីតាប៉ាវហៅវត្តពងទឹកស្ថិតក្នុងភូមិពងទឹកឃុំរកាពរប្រាំ ស្រុក ត្បូងឃ្មុំខេត្តត្បូងឃ្មុំ។
ពិធីនោះមានការចូលរួមពីឯកឧត្ដមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ  អភិបាលខេត្តព្រមទាំងអភិបាលរងខេត្តនាយកស្តីទីរដ្ឋបាលសាលាខេត្តអភិបាលក្រុងស្រុកប្រធាន អនុប្រ ធានមន្ទីរអង្គភាពជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធសិស្សានុសិស្សប្រជាពលរដ្ឋនិងយាយជីតាជីយ៉ាង  ច្រើ នកុះករ។ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានលើកឡើងថការរីកចម្រើនវិស័យពុទ្ធចក្រ និងអាណាច ក្រត្រូវពឹងផ្អែកលើកត្តាសន្តិសុខស្ថេរភាពនយោបាយនិងសុវត្ថិភាពសង្គមចាំបាច់ជាចម្បង ដែលមិនអាចខ្វះ បានជាក់ស្តែងសមិទ្ធិផលនានាមានតម្លៃជាង១០មុឺនដុល្លារដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ បាន បង្ហា ញ អោយឃើញស្រាប់។
ឯកឧត្ដម ជា សុផារ៉ា ថ្លែងគូសបញ្ជាក់ថា បើសិនប្រទេសអសន្តិសុខ អ្វីៗក៍មិនអាចកើតឡើងបាននោះដែរ តែបើស្រុកទេសសុខសប្បាយសន្តិសុខសុវត្ថិភាពពេញលេញមានស្ថេរភាពនយោបាយ ច្បាស់ណាស់ ប្រ ជាពលរដ្ឋមានសិទ្ធិសេរីភាពប្រកបរបរបានដោយសេរីមានជីវភាពធូរធារប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែងដូចកម្ពុជាសព្វថ្ងៃនេះ ។
ឯកឧត្ដមបន្តថាកត្តាដែលប្រទេសជាតិមានសុខសន្តិភាពពិតជាមានតម្លៃណាស់សម្រាប់ ប្រជាជាតិនីមួយៗ ក៍ដូចជាកម្ពុជាផងដែរ ដែលជាមូលដ្ឋានគ្រឹះក្នុងការបោះជំហានអភិវឌ្ឍន៍បន្ថែមទៀត។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាក៍បានរំលឹកថាដូច្នេះកូនខ្មែរគ្រប់រូបទាំងជំនាន់មុនជំនាន់នេះជំនាន់ ក្រោយតទៅអនាគតត្រូវនាំគ្នាលើកតម្កើងកិត្តិយសជាតិតាមរយៈការរួមគ្នាថែរក្សាសុខសន្តិភាពស្ថេរភាព ន យោបាយឲ្យរឹងមាំ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ាបានស្នើរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវមានជំនឿលើខ្លួនឯងជឿ លើរាជរដ្ឋាភិបាលខ្លួនឯងជឿលើគោលនយោបាយការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជារបស់គណបក្ស ប្រ ជាជនកម្ពុជាដើម្បីរួមគ្នា បន្តដំណើរលើនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាពនិងការអភិវឌ្ឍន៍ប្រ ទេ សជាបន្តទៀតជាពិសេសនៅតែគោរពបូជាសាសនាតែមួយគត់គឺព្រះពុទ្ធសាសនា ដែលជាសាស នា របស់រដ្ឋ។