សន្និបាទបូកសរុបលទ្ធផល ការងារឆ្នាំ២០១៨ និងលើកទិសដៅ ការងារឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ
- Details
- Category: Provincial News
ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តត្បូងឃ្មុំ សន្និបាទបូកសរុបលទ្ធផល ការងារឆ្នាំ២០១៨ និងលើកទិសដៅ ការងារឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល ទីចាត់ការសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្រ្តីរាជការ និងលោកគ្រូ អ្នកគ្រូពេទ្យ យ៉ាងច្រើនកុះករ ។