Social Network

កម្លាំងនគរបាលជំនាញផ្នែកយុត្តិធម៌ ចុះធ្វើការឃាត់ខ្លួនពលរដ្ឋម្នាក់ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ចោទពីបទទទួលផលចោរកម្ម .....!

នៅវេលាម៉ោង ១៣:៣០នាទី ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៩ កម្លាំងនគរបាលជំនាញ ផ្នែកយុត្តិធម៌ នៃអធិការដ្ឋានន គរបាលស្រុក មេមត់ បានសហការ ជាមួយកម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាលត្រមូង ធ្វើការឃាត់ខ្លួនពលរដ្ ឋម្នាក់ឈ្មោះ ដៀប ធំ ហៅ ក្រហម ភេទប្រុស អាយុ ៣២ ជាតិខ្មែរ រស់នៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ការឃាត់ខ្លួននោះ ធ្វើតាមដីកាបង្គាប់ ឱ្យចាប់ខ្លួនលេខ ១៥១ ចុះថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨ របស់លោក ឈិត វិនា ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តត្បូងឃ្មុំ ចោទពីបទ ទទួលផលចោរកម្ម ប្រព្រឹត្តទៅកាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨ នៅចំណុច ភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជន ឈ្មោះ ដៀប ធំ ហៅ ក្រហម ភេទប្រុស ត្រូវបានឃាត់ខ្លួន និងនាំខ្លួនមក អធិការដ្ឋាននគរ បាលស្រុកមេមត់ ដើម្បីសាកសួរកសាង សំណុំរឿងតាម នីតិវិធីច្បាប់ បញ្ជូនទៅ តុលាការ ខេត្តត្បូងឃ្មុំ ចាត់ការផ្តន្ទាទោស ដាក់ពន្ធនាគារ ៕