Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមរដ្ឋមន្ត្រី វង សូត ៖ មានសន្តិភាព ស្ថេរភាព ទើបផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ ប្រារព្ធពិធីបុណ្យតូចធំក្នុងប្រទេសយ៉ាងសប្បាយរីករាយ ដោយគ្មានការភ័យខ្លាច!!

  • Print

ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ៖ មានសន្តិភាព ស្ថេររភាព បានធ្វើឱ្យកម្ពុជា កាន់តែរីកចម្រើន លូតលាស់ ទៅមុខជានិច្ច ហើយក៏បាន ផ្តល់ឱកាស ឱ្យបងប្អូន ប្រជាពលរដ្ឋ និងក្មួយៗយុវជន ប្រារព្ធពិធីបុណ្យតូចធំ នៅក្នុងប្រទេសដោយគ្មា ការភ័យខ្លាច ជាពិសេស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ។

មានប្រសាសន៍ លើកឡើងបែបនេះ ក្នុងឱកាស ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឆ្លង សមិទ្ធផលនានា ក្នុងវត្តបទុមព្រឹក្សា ហៅវត្តត្រពាំងផ្លុង ស្ថិតនៅ ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។

ឯកឧត្តមរដ្ឋមន្ត្រី វង សូត បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ បានយកចិត្តទុក ដាក់ជួយសម្រួល និងពង្រឹងសន្តិសុខសណ្តាប់ ធ្នាប់ឱ្យបានល្អ ដើម្បីធានាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងទេស ចរបរទេស បានមកកំសាន្តសប្បាយ នៅគ្រប់ទីកន្លែង នាឱកាសបុណ្យ ចូលឆ្នាំថ្មីនេះ» ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តទៀតថា ៖ បើចង់ឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍ លើគ្រប់វិស័យត្រូវ បន្តបោះឆ្នោតគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ដែលមានសម្តេចតេជោជាប្រមុខ ពីព្រោះតាមរយៈការ ផ្តល់សេចក្តីទុកចិត្ត ជាច្រើនឆ្នាំកន្លងមកនេះគឺ ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព យ៉ាងពេញលេញតាមបែប លទ្ធិប្រជាធិបតេយ្យ ក្នុងនោះការកសាង និងអភិវឌ្ឍន៍មិនថា វិស័យអាណាចក្រ និងពុទ្ធចក្រនោះទេ គឺមានភាពរីកចម្រើន យ៉ាងឆាប់រហ័ស ។

ជាក់ស្តែងដូច ជាផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីពេទ្យជាដើម ក្នុងនោះខាងវិស័យ សាសនាក៏មានការរីកចម្រើន និងសេរីភាព គ្រប់បែបយ៉ាង តាមជំនឿរបស់ ប្រជាពលរដ្ឋរៀងៗ ខ្លួនផងដែរ ។

បើតាមរបាយការណ៍របស់លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា ៖ វត្តបទុមព្រឹក្សា ហៅវត្តត្រពាំងផ្លុង បានផ្ដើមកសាងឡើងនៅក្នុង គ.ស ១៩០០ បើគិតមកដល់បច្ចុប្បន្នមានអាយុកាលប្រមាណ ១១៩ ឆ្នាំហើយ ដោយឆ្លងកាត់ការដឹកនាំ របស់ព្រះគ្រូចៅ អធិការសរុបចំនួន ១៣ ព្រះអង្គ។ រាល់សមិទ្ធផលដែលបាន កសាងឡើងមុនឆ្នាំ១៩៧៥ ត្រូវរងការបំផ្លិចបំផ្លាញ អស់ទាំងស្រុងទៅវិញ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ។ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតនៃសម្ដេចទាំង 2 រួមមាន សម្ដេចអគ្គ មហាពញាចក្រី ហេង សំរិន និងសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកែប្រែមុខ មាត់ថ្មីនៃប្រទេស ធ្វើឱ្យប្រជាពលរដ្ឋ មានជីវភាពធូធា និងចាប់ផ្ដើមមូលមីពនផ្តុំគំនិតរៀបចំ ឱ្យមានទីវត្តអារាម សម្រាប់គោរពបូជា ។

ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី វង សូត និងលោកជំទាវ បាននាំយកថវិការ ប្រគេនវត្តបទុមព្រឹក្សា ហៅវត្តត្រពាំងផ្លុង ចំនួន ២០លានរៀល និងចែកជូនថវិកា ដល់ យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ផងដែរ ៕