Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សែនរន្ធត់ទៀតហើយ !! ឡានបែនដឹកថ្ម បោះពួយបុកចូលផ្ទះប្រជាលក់ឥវ៉ាន់ ក្នុងភូមិជ្រាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ បណ្តាលស្ត្រីម្នាក់រងរបួស និងខូចខាតសម្ភារ:មួយចំនួន

  • Print

នៅវេលាម៉ោង ប្រមាណ១២:៤៥នាទី រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ ផ្លូវជាតិលេខ៧ ចន្លោះបង្គោល គីឡូម៉ែត្រលេខ ២១០-២១១ ក្នុងភូមិជ្រាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ មួយសែនរន្ធត់ បានកើតឡើងដោយ ឡានបែនដឹកថ្ម ប្រើប្រាស់ល្បឿន យ៉ាងលឿន ក្នុងស្ថានភាព ផ្លូវចុះចំណោត រួមទាំងមេឃកំពុងភ្លៀង ផងនោះ បានរេចង្កូតជ្រុល បុករះចូលផ្ទះពលរដ្ឋ លក់ឥវ៉ាន់ បណ្ដាលអោយស្ត្រីម្នាក់ រងរបួសស្រាល រួមទាំងខូចខាត សម្ភារៈមួយ ចំនួនទៀត ។

បើតាមប្រភពពី នគរបាល ស្រុកមេមត់ បានឲ្យដឹងថា ៖ហេតុការណ៍គ្រោះថ្នាក់ ចរាចរខាងលើនេះ បង្កឡើងដោយ រថយន្តដឹកថ្ម ម៉ាកហ៊ីយ៉ាន់ដាយ (HYUN DAI) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម3A-4040 ក្នុងទិសខាងកើតទៅលិច បើកបរដោយឈ្មោះ ឌី ម៉ានីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (គ្មានរបួស) ពិសេសគឺគ្មានប័ណ្ណបើកបរ។

ចំណែកឯជនរង គ្រោះជាម្ចាស់ផ្ទះ ឈ្មោះ សយ សុខុម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរងរបួសស្រាល ត្រូវបានរថយន្តសង្រ្គោះដឹកយក ទៅសង្រ្គោះនៅ មន្ទីរពេទ្យបង្អែក ស្រុកមេមត់។

បច្ចុប្បន្នវត្ថុតាង រថយន្តចំនួន០១គ្រឿង និងជនបង្ក ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ អធិការដ្ឋាន នគរបាលស្រុកមេមត់ ដើម្បីកសាង សំណុំរឿងចាត់ការ ទៅតាម នីតិវិធីជាបន្ត ៕