Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កសិករ ឃុំកោះពី ចាប់ប្រមូលផលក្រូចថ្លុង រសជាតិផ្អែមស្រទន់ហើយ នៅក្នុងខែមេសា នេះ ស្រុកក្រូចឆ្មារ

  • Print

ខេត្តត្បូងឃ្មុំ៖ កសិករនៅឃុំកោះពី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចាប់ប្រមូល ផលក្រូចថ្លុង ជាបណ្តើរៗហើយ ក្នុងស្មារតី សប្បាយរីករាយ ព្រោះផលក្រូច អាចជួយជីវភាព របស់កសិករយើងឱ្យកាន់ តែប្រសើរឡើង បន្ទាប់ពីដាំណាំឫស្សី និងដើមគរនោះ ។

កោះពីស្ថិតនៅកណ្តាល ទន្លេមេគង្គ ទល់មុខភ្នំហាន់ជ័យ ស្រុកកំពង់សៀម និងទល់មុខ ឃុំកំពង់ទ្រា ស ស្រុកក្រូចឆ្មារ ដែលមានកំពង់ ចម្លងតែមួយគត់ ទៅកាន់ដីកោះនេះ គឺកំពង់ចម្លងវត្តក្រូចសើច ។ នៅរដូវ ប្រាំង កោះពី ព័ទ្ធជុំវិញទៅ ដោយខ្សាច់ពណ៌ លឿងខ្ចី លាយជាមួយកំទេ ចកំទីភ្លិកភ្លេកពណ៌មាស និងប្រាក់ ។ អ្វីដែលគួរឲ្យចាប់ អារម្មណ៍ផងដែរ គឺលំនៅដ្ឋានណា ក៏មានដើម ក្រូចថ្លុងដែរ ។ ជាមួយ គ្នានេះ ក៏មានដើម ក្រូចថ្លុង ២ដើម ដែលប្រជាជន នៅលើកោះបានផ្តល់ ចំណាត់ថ្នាក់ថា ជាដើមដែលផ្តល់ ផ្លែច្រើនដាច់គេ រហូតដល់ ៥០ឡូ ក្នុងមួយដើម។

លោក ខូវ អ៊ មេឃុំកោះពី បានរៀបរាប់ថា កោះនេះ មាន ផ្ទៃដី ១ ០៧៧ហិកតា ចែកជា ៤ភូមិ មាន ភូមិកោះត្រែង ភូមិបីពៃ ភូមិជួរកណ្តាល និងភូមិម៉ឺនងន់ ដែលពីមុនសម្បូរទៅដោយដើម ឫស្សី និងដើមគរ ។ ក្រោយមកដោយ ការដាំក្រូចថ្លុង មានការលូត លាស់ល្អ ហើយផ្តល់រសជាតិ ផ្អែមស្រទន់ ទទួលបានការចាប់ អារម្មណ៍ពីអ្នក បានទៅដល់ ប្រជាជន ក្នុងភូមិ បានកាប់ឫស្សី រួចចាក់ដីបន្ថែម ដើម្បីដាំដំណាំក្រូច ថ្លុង លើផ្ទៃដីប្រមាណ ៣០ហិកតា ហើយកំពុងប្រមូល ផលប្រមាណ ១០ហិកតា ជាបណ្តើរៗហើយ ។

ដូច្នេះ ហើយ យើងសង្កេតឃើញ លើកោះនេះ មានដំណាំចម្បងតែ ៣ប្រភេទប៉ុណ្ណោះ គឺ ឬស្សី គរ និងក្រូច ថ្លុង ។ បងស្រី ទ្រី មួយស៊ីង កសិករដាំដុះក្រូចថ្លុង តំណពីដូនតាមក មាន ៣ពូជ លើផ្ទៃដី ១ហិកតា មានដូច ជា ពូជផ្អែមទន់ ពូជផ្អែមស្រួយ ដែលមានរស ជាតិផ្អែមឆ្ងាញ់ និងពូជយកពីកោះទ្រុង ខេត្តក្រចេះ ដែលដាំដុះបាន៨ឆ្នាំ ហើយក្រូចចាប់ផ្តើមឲ្យផលជាបណ្តើរៗហើយ ។ បងស្រី បានរៀបរាប់ទៀតថា ក្រូច ថ្លុងនៅកោះពី នេះ ប្រមូលផលចាប់ផ្តើមពីខែមេសា ដល់ខែកញ្ញា។ ដើម្បីដឹងថាក្រូចថ្លុងនោះទុំឬនៅ គឺយើងត្រូវមើលផ្លែណាដែលក្រឡារីកល្អ ។ ជាទូទៅ ក្នុង១ដើម ក្រូចថ្លុងរបស់គាត់ មានផ្លែចាប់ពី១០ ទៅ២០ឡូ ដែលបើលក់ថ្លឹងគីឡូ ក្នុង១គីឡូក្រាម តម្លៃពី ៨ពាន់ទៅ ១ម៉ឺនរៀល ទីផ្សារស្រួលលក់ មានអ្នកទិញហូបជាលក្ខណៈគ្រួសារ និងអ្នកទិញយកទៅលក់ដល់ទីចំការតែម្តង ។

ក្នុងឱកាសនោះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានណែនាំ និងផ្តល់បច្ចេកទេស ជូនដល់កសិករ រួមមាន ៖ ត្រូវធ្វើការតាក់ តែងមែក ដើម្បីពន្លឺថ្ងៃចូលបានគ្រប់គ្រាន់ ទប់ស្កាត់ជំងឺ និងសត្វល្អិតបំផ្លាញដំណាំ និងធ្វើឲ្យផ្លែមាន ទំហំស្តង់ដារ ត្រូវចងក្រងជាក្រុម ឫសហគមន៍កសិកម្ម ដាំដុះតាមបច្ចេកទេស មានស្តង់ដារសុវត្ថិភាពច្បាស់ លាស់ ដែលមានតម្រូវការទីផ្សារ ខ្ពស់និងផ្សារភ្ជាប់ទីផ្សារ តាមរយៈផលិតកម្ម កសិកម្មតាមកិច្ចសន្យា ប្រើប្រព័ន្ធស្រោចស្រព តាមបទដ្ឋានបច្ចកទេស កសិកម្មថ្មី កាត់បន្ថយពេលវេលា និងកម្លាំងពលកម្ម ត្រូវបង្កើតស្លាកសញ្ញា សម្គាល់សម្រាប់ក្រូចថ្លុងនេះ ត្រូវចលនាមាន សកម្មភាពកែច្នៃ ឬស្សី និង ដើមគរ ជាវត្ថុប្រើប្រាស់ផ្សេងៗ បង្កើតការងារនិងបង្កើន ចំណូលម្ចាស់ស្រុក។

លោក ប្រធានបានបញ្ជាក់ថា កោះពី មានសក្តានុពល ជា តំបន់កសិទេសចរណ៍ ដែលផ្តល់ខ្យល់បរិសុទ្ធ លើឆ្នេរខ្សាច់លឿងខ្ចី ជាមួយទឹកទន្លេថ្លាយង់ ទេសភាពល្អគន់ ក្រោមម្លប់ ក្រូចថ្លុងប្រកបដោយ ផាសុខភាពនិងរសជាតិផ្អែមស្រទន់ និងសូមចូលរួមគាំទ្រ និងផ្តល់តម្លៃផលិតផល ក្នុងស្រុករបស់យើង និងលើកទឹកចិត្តបន្ថែម ដល់កសិករឱ្យនាំគ្នា ដាំឱ្យបានច្រើនដើម្បីផ្តល់តម្រូវ ការទីផ្សារក្នុងស្រុក និងក្រៅស្រុក កំពុងត្រូវការខ្លាំងណាស់ ៕