Social Network

ឯកឧត្តបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបើកកិច្ចប្រជុំពេញអង្គគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ

នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំពេញអង្គគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ

ដើម្បីពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើស អោយមានប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងរៀបចំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សា សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នាពេលខាងមុខ។