(ត្បូងឃ្មុំ)៖ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលប្រជុំ គ (សាលធំ) សាលាខេត្តត្បូងឃ្មុំ ឯកឧត្ដម ណុប ឡងឌី អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្ត នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោកជំទាវឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ ) បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្ដាប់របាយការណ៍ស្ដីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តត្បូងឃ្មុំ ។
Read more: កិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា...
ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណិត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម កេង ប៊ុនណា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
Read more: ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណិត្តិទី៣...
ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានមានប្រសាសន៍លើកទឹកចិត្តនិងគាំទ្របងប្អូនតាមមូលដ្ឋានអោយបន្តការអភិវឌ្ឍន៍លើសាលារៀនដែលមានកម្មវិធីសិក្សាឥស្លាមរួមបញ្ចូលកម្មវិធីសិក្សាអបរំរបស់រដ្ឋ។
Read more: ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន...
រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រួតពិនត្យ និងជុំរុញការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព និងលទ្ធផលចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាពឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០៤ ក្រោមអធិបតីភាពឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ឯកឧត្តម គាង សេង អនុរដ្ឋលេខាធិការ ក្រួសងួមហាផ្ទៃ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ។
Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រួតពិនត្យ...
នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ (ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម) និងដាក់ឲ្យដំណើរការគ្លីនិកទឹកនោមផ្អែម ប្រភេទទី១ លើកុមារនិងមនុស្សវ័យជំទង់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោក...
(ត្បូងឃ្មុំ) ៖ វិស័យអប់រំ គឺជាវិស័យអទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅក្នុងឱកាសសំណេះសំណាលជាមួយអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងផ្តល់ជូនជាថវិកាជារង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ទទួលបាននិទ្ទេសល្អចំនួន៥១០នាក់ ក្នុងនោះមានសិស្សឆ្នើមពូកែប្រឡងជាប់និទ្ទេសA ចំនួន៥នាក់ មកពីវិទ្យាល័យចំនួន០៤ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងជាអនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរ ជុំវិញខេត្តព្រមទាំងអាជ្ញាធរដែនដី ក៏មានវត្តមានក្នុងពិធីនេះដែរ ។
ឯកឧត្តមចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងយកចិត្តនិងចាត់ទុកដាក់ លើវិស័យអប់រំដែលជាវិស័យអាទិភាព ក្នុងការបង្កើតធនធានមនុស្សដ៏សំខាន់ សំរាប់ប្រទេសជាតិនិងចូលរួមអបអរសាទរសប្បាយរីករាយជាមួយក្មួយៗ សិស្សានុសិស្សទាំង៥១០នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិសំរាប់ឆ្នាំសិក្សា២០២២-២០២៣នេះ ។
ឯកឧត្តម ក៏បានលើកឡើងថា ក្មួយៗជាយុវជនជាសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី សម័យតេជោ ហើយបានបន្តមកសម័យសម្តេចធិបតី ពិតជាមានសំណាង ដែលមានឱកាសសិក្សារៀនសូត្រយ៉ាងទូលំទូលាយ ក្រោមម្លប់សន្តិភាព ដើម្បីយកចំណេះដឹងទៅអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសសើរ និងថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាលសិស្ស ដែលតែងតែជំរុញលើកទឹកចិត្ត អប់រំកូនៗក្នុងការសិក្សារៀនសូត្រ គួបផ្សំនិងការយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ ពីសំណាក់ លោកគ្រូអ្នកគ្រូ ជាពិសេសក្មួយៗបានប្រឹងប្រែងខិតខំរៀនសូត្រដោយខ្លួនឯង ទើបបានទទួលលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះ ស្របទៅនិងពាក្យស្លោករបស់ក្រសួងអប់រំយុវជននឹងកីឡា “អ្នកចេះគឺជាប់”។
ឯកឧត្តម ចាយ បូរិន បានផ្តាំផ្ញើដល់ក្មួយៗត្រូវមានគុណធម៌ សីលធម៌ ចរិយាធម៌ សុជីវធម៌ និងឥរិយាបថល្អ ហើយចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិ ភាព និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានាដែលនាំខូចអនាគតដល់ខ្លួន និងបានជម្រុញលើកទឹកចិត្តដល់ប្អូនៗ ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំងអស់ នៅពេលបន្តការសិក្សានៅមហាវិទ្យាល័យ ត្រូវផ្លាស់ប្តូរឥរិយាបថ នៃការសិក្សា គឺត្រូវបន្តសិក្សា ភាសាជាតិ ភាសាបរទេស សិក្សាស្រាវជ្រាវតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីស្វងយល់ពីមុខជំនាញ ដោយរៀនទ្រឹស្តីបណ្តើរ អនុវត្តន៍ជាក់ស្តែងបណ្តើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថលប្រកបដោយប្រសិទ្ធភាព ក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
ក្នុងឱកាសដ៏សប្បាយរីករាយនេះផងដែរ ឯកឧត្តម ចាយ បូរិន បានផ្តល់ជូនរង្វាន់និងថវិកាលើកទឹកចិត្ត ដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ទាំង៥១០នាក់។ កិច្ចបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់អង្គពិធីទាំងមូល សូមមានសុខភាពល្អ មានប្រាជ្ញាឈ្លាសវៃ មានសុភមង្គល និងជោគជ័យគ្រប់ភារកិច្ច កុំបីក្លាយទៅជាបការដទៃឡើយ៕
(ត្បូងឃ្មុំ) ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ក្នុងក្របខណ្ឌទូទាំងខេត្ត នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលាវិទ្យាល័យ ហ៊ុនសែន ខ្នារ ស្ថិតនៅភូមិវាលខ្នាច ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
Read more: ឯកឧត្តម ពាង ណារិទ្ធ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៣-២០២៤...
កម្មវិធីជាតិសុខភាពភ្នែក សហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភដោយមូលនិធិហ្វ្រេដហូឡូ ( Fred Hollows Foundation) ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត និងឯកឧត្តមវេជ្ជបណ្ឌិត អេកឃាង ប្រធានមន្ទីរពេទ្យ ព្រមទាំងក្រុមគ្រូពេទ្យជំនាញភ្នែក នៃកម្មវិធីជាតិសុខភាពភ្នែក បានធ្វើការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចាប់ពី ថ្ងៃទី០៤ ដល់០៨ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ។
Read more: កម្មវិធីជាតិសុខភាពភ្នែក សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត...
(ត្បូងឃ្មុំ) ៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ខេត្តត្បូងឃ្មុំ បានប្រារព្ធមិទ្ទីញ អបអរសាទខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ធ្នូ ឆ្នាំ១៩៧៨-០២ធ្នូ ឆ្នាំ២០២៣) ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អនុប្រធានគណៈកម្មាធិការ និងជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
Read more: ខេត្តត្បូងឃ្មុំ ប្រារព្ធមិទ្ទីញ អបអរសាទខួបអនុស្សាវរីយ៍លើកទី៤៥...
(ត្បូងឃ្មុំ) ៖ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បិទវគ្គបណ្តុះបណ្ដាលបំប៉ន ស្ដីពីការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅខេត្តត្បូងឃ្មុំ។
Read more: ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់...
(ត្បូងឃ្មុំ) ៖ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយណែនាំពីការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅឃុំ/ស្រុកគោលដៅក្នុងខេត្តត្បូងឃ្មុំ ជូនដល់អាជ្ញាធរក្រុង/ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និង មេភូមិ ប្រមាណជិត ២០០នាក់។
Read more: ឯកឧត្តម សរ សុវណ្ណ ផ្សព្វផ្សាយណែនាំពីការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លី...
(ត្បូងឃ្មុំ) ៖ ព្រះសទ្ធាភិញាណ វ៉ាន់ ដាវី ព្រះអនុគណស្រុកត្បូងឃ្មុំ និងជាព្រះគ្រូចៅអធិការវត្តសិលារង្សី (ហៅវត្តត្រពាំងថ្កូវ) វត្តចាស់ រួមនឹងព្រះសង្ឃ គណកម្មការ លោកអាចារ្យ សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្ត បានផ្តួចផ្តើមធ្វើពិធីប្រណាំង ទូក ខ្នាតតូច ធ្វើឡើងរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីរំលឹក ថែរក្សាដំណែលបុរាណាចារ បុណ្យប្រពៃណីជាតិខ្មែរ និងអបអរសាទរ ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
Read more: ព្រះគ្រូចៅអធិការវត្តសិលារង្សី (ហៅវត្តត្រពាំងថ្កូវ) វត្តចាស់...
(ត្បូងឃ្មុំ)៖ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម សួន សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងជានាយកគម្រោងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បើកវគ្គបន្តុះបណ្ដាលបំប៉ន ស្ដីពីការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ទាំង០៧ក្រុង-ស្រុក ក្នុងខេត្តត្បូងឃ្មុំ។
Read more: អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី...
ត្បូងឃ្មុំ: ខណៈទឹកទន្លេកំពុងស្រក កសិករតាមជួរដងទន្លេមេគង្គខេត្តត្បូងឃ្មុំ មានស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ បានសំរុកដាំដំណាំពោតក្រហមជាចំណីសត្វលើផ្ទៃដីជាង៨ពាន់ហិចតា ដើម្បីផ្គត់ផ្គង់ជីវភាពឲ្យបានប្រសើរឡើង ។
Read more: កសិករសំរុកដាំដំណាំពោតចំណីសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈទឹកទន្លេកំពុងស្រក
ត្បូងឃ្មុំ: ប្រជាកសិករខេត្តត្បូងឃ្មុំ ប្រមូលផលស្រូវស្រាលបានជាង ១ពាន់តោនហើយក្នុងឆ្នាំ ២០២៣ នេះបើតាមការឲ្យដឹងពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ។
Read more: កសិករខេត្តត្បូងឃ្មុំ ប្រមូលផលស្រូវស្រាលបានជាង ១ពាន់តោនហើយនូវចុងឆ្នាំ២០២៣នេះ
នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣ ក្រុងសួង ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់...
(ត្បូងឃ្មុំ) ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃ ដំណាក់កាលទី ១ លើការងារថែទាំជាប្រចាំផ្លូវចំនួន ១៤ ខ្សែ ប្រភេទក្រាលក្រួសក្រហម និងក្រួសអាចម៍ផ្កាយ ប្រវែងសរុប ១០១.៤៥ គ.ម ទទឹងខ្នងលើ ពី ៥ ម. ទៅ ៦ ម. ស្ថិតនៅស្រុកអូររាំងឪ មេមត់ ក្រូចឆ្មារ ត្បូងឃ្មុំ ពញ្ញាក្រែក និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលអនុវត្តគម្រោងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ប្រើប្រាស់ថវិកាជាតិ (ជំពូក១) តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។
Read more: ផ្លូវក្រាលក្រួសក្រហម និងក្រួសអាចម៍ផ្កាយ ចំនួន១៤ខ្សែ ប្រវែងសរុប ១០១.៤៥ គ.ម...
(ត្បូងឃ្មុំ) ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ឆ្នាំ២០២៣ នៅក្នុងក្របខ័ណ្ឌស្រុកអូរាំងឪ បានដំណើរការទៅដោយរលូន ជាលទ្ធផលនៃអង្គវេទិកា មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងការលើកជាសំណួរ បញ្ហាប្រឈម ការបញ្ចេញមតិ និងសំណូមពរ សរុបចំនួន ត្រូវបានលើកឡើង ជូនដល់ក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីឆ្លើយតបបកស្រាយបំភ្លឺ សម្របសម្រួល និងដោះស្រាយជូនម្ចាស់សំណូមពរ ទៅតាមសមត្ថកិច្ចរបស់មន្ទីរវិស័យដែលពាក់ព័ន្ធ ជូនដល់ពួកគាត់ក្នុងការរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋាន។
(ត្បូងឃ្មុំ) ៖ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោ័ណ អភិបាលខេត្ត នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកក្រូចឆ្មារ ដោយមានការលើកជាសំណួរ បញ្ហាប្រឈម ការបញ្ចេញមតិ និងសំណូមពរ ព្រមទាំងទទួលបានចំលើយ និងដោះស្រាយ ដោយរលូន សរុបចំនួន ២៩ ករណី ពីសំណាក់ប្រជាពលរដ្ឋ និងពាក់ព័ន្ធ។
Read more: វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ...
នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបន្តចុះសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនដល់ជនងាយរងគ្រោះបំផុតចំនួន ៣៤៨គ្រួសារ មកពី ៦ឃុំ រួមមាន ៖ ឃុំគងជ័យ អំបិលតាពក មៀន ដំរិល ទួលសុភី នៅក្នុងបរិវេណសាលាអនុវិទ្យាល័យ ចំការស្បូវ ក្នុងភូមិថ្មីកណ្ដាល ឃុំព្រះធាតុ ស្រុក អូររាំងឪ ខេត្តត្បូងឃ្មុំ។
Read more: ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ...
នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួម កិច្ចប្រជុំរៀបចំវេទិកាជាតិស្ដីពី ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ក្រោមប្រធានបទ ស្រ្តីក្នុងថ្នាក់ធ្វើសេចក្ដីសម្រេចចិត្តក្នុងវិស័យ នយោបាយ និងសាធារណៈ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ តាមប្រព័ន្ធ Link Zoom Meeting ។
មានប្រសាសន៍ទៅកាន់អង្គប្រជុំផ្ទាល់ និងតាមប្រព័ន្ធ Link Zoom Meeting នាឱកាសនោះដែរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ៖ ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយមុះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។
នៅក្នុងនោះរដ្ឋសភាបានអនុម័តច្បាប់ដែលមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់ក្នុងការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងគោលនយោបាយ សាធារណៈ និងច្បាប់ ដែលគិតគូរពីបញ្ហាប្រឈមរបស់ស្រ្តី។ សម្តេច រដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ជាមួយគ្នានេះ រដ្ឋសភាបានកំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រីតាមរយៈគំនិតផ្តួចផ្តើមនិងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត មានដូចជា យុទ្ធនាការ #girl2leader វេទិកាអន្តរសភា APPF, APF, ASEP និងAIPA ជាដើម ។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានសម្តែងការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលសម្តេចជាបិតាក្នុងការជំរុញសមភាពយេនឌ័រ តាមរយៈគោលនយោបាយ សាធារណៈរួមមាន យុទ្ធសាស្ត្រត្រីកោណ (ឆ្នាំ១៩៩៨-២០០៣) និងយុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល ពីឆ្នាំ២០០៣ ដល់ឆ្នាំ ២០២៣ ដែលជាលទ្ធផលបានជំរុញឱ្យមានវត្តមានស្រ្តីកាន់តែច្រើនឡើងៗ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងវិស័យឯកជន។
ដោយឡែកក្នុងអាណត្តិទី៧ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តនូវមរតកដ៏ថ្លៃថ្លានេះ តាមរយៈការជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្រ្តី ដោយសម្តេចបានសង្កត់ធ្ងន់ថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។
យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា យុទ្ធសាស្រ្តនេះបានបង្ហាញយ៉ាងច្បាស់ពីការបន្តយកចិត្តទុកដាក់ លើកកម្ពស់សមភាពយេនឌ័រ ។
ទោះជាមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការសមភាពយេនឌ័រយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមជាច្រើនជាពិសេសចំនួនស្រ្តីក្នុងវិស័យនយោបាយនិងសាធារណៈ។
យោងតាមរបាយការណ៍វឌ្ឍនភាពស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២៣ បានបង្ហាញថា ស្រ្តីនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិមានប្រមាណ ២៦,៧% និងក្នុងជួររដ្ឋាភិបាល មានប្រមាណ៣៥,៥%ប៉ុណ្ណោះ នៅទូទាំងសកលលោក។ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស១០ក្នុងពិភពលោកដែលសម្រេចគោលដៅអភិវឌ្ឍសហស្សរ៍លើសុខភាពមាតា ដែលក្នុងនោះអត្រាមរណភាពមាតាបានធ្លាក់ចុះពី៤៧២ក្នុងឆ្នាំ២០០៥ ដល់១៥៤ នៅក្នុងចំណោម១សែនកំណើតរស់នៅឆ្នាំ២០២២។
យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២កម្ពុជាមានលំដាប់លេខ៤១ ក្នុងចំនោម១៤៦ប្រទេស ជាកម្មសិទ្ធិឬគ្រប់គ្រងដោយស្រ្តី នៅតាមសហគ្រាសធុនតូចនិងមធ្យម (SMEs) ដែលជាអត្រាខ្ពស់ក្នុងតំបន់។
លោកជំទាវ រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ជារួមស្រ្តីកម្ពុជាផ្តល់តម្លៃនិងទទួលស្គាល់នៅសហគមន៍អន្តរជាតិសម្រាប់ការចូលរួមថែរក្សាសុវត្ថិភាពនិងសន្តិភាព។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាននិងទី១៣ ក្នុងចំណោម១២០ប្រទេស ដែលបានបញ្ជូនទាហានស្រ្តីក្នុងការប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕