រថយន្តយីឌុប បុកម៉ូតូយុវជន ២នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ
- Details
- Category: Social Security News
កំពង់ឆ្នាំង៖ យុវជន២នាក់ ត្រូវជាឳពុកមារ និងក្មួយ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្រោយពីរថយន្ត យីឌុបមួយគ្រឿង បុកម៉ូតូ ដែលគេទាំង២នាក់ ជិះចំពេញទំហឹងរួចមក។
ហេតុការណ៍ ដ៏គួររន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង៩ និង៥០នាទី យប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ចំណុចមុខ ប៉ុស្តិជញ្ជីងថ្លឹង រថយន្តលង្វែក ស្ថិតក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគរបាល ស្រុកសាមគ្គីមានជ័យ បានអោយដឹងថា៖ ជនរងគ្រោះទាំង២ មានឈ្មោះ ប៉ុន ណែត អាយុ២០ឆ្នាំ ជាអ្នកបើកបរម៉ូតូ និងឈ្មោះ សៀង រ៉ា អាយុ២២ឆ្នាំ ត្រូវជាពូជិះពីក្រោយ រូបគេទាំង២នាក់ រស់នៅភូមិបឹងកក់ ឃុំលង្វែក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានបើកបរម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1B-0240 ក្នុងទិសដៅពី ត្បូងមកជើង លុះមកដល់ ចំណុចកើតហេតុក៍មាន រថយន្តយីឌុបភ្លៅ៥ បានចេញពីកន្លែងថ្លឹង រថយន្តលង្វែក ហើយ ក៍បានជ្រុលចង្កូត បុកជាមួយម៉ូតូ ដែលកំពុងបើកលឿននោះ បណ្តាលអោយ យុវជនរងគ្រោះ ទាំង២បោកក្បាល ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
បន្ទាប់ពីបុកមនុស្សរួច អ្នកបើកបររថយន្ត នោះក៍បាន បន្ថែមល្បឿន ដើម្បីរត់គេច តែខណៈនោះ ក៍មាននគរបាលប៉ុស្តិ បានជិះម៉ូតូដេញ តាមពីក្រោយ និងសុំការសហការ ស្ទាក់ចាប់ពី នគរបាលចរាចរណ៍ ស្រុកកំពង់ត្រឡាច និង នគរបាល ចរាចរណ៍ខេត្តផងដែរ តែរថយន្តនោះបាន បើកគេចបាត់ ស្រមោលតែម្តង។ ក្រោយពី ការវាស់វែងកន្លែង កើតហេតុរួចរាល់ សមត្ថកិច្ច បានប្រគល់សពយុវជន រងគ្រោះទាំង២ ទៅអោយ ក្រុមគ្រួសារយកទៅ ធ្វើបុណ្យទៀន តាមប្រពៃណី។ ចំណែកម៉ូតូ ត្រូវបានយក មករក្សាទុកនៅ ប៉ុស្តិរដ្ឋបាលលង្វែកដើម្បី កសាងសំណុំរឿង តាមផ្លូវច្បាប់៕
ដោយ៖ ឈាងវណ្ណៈ