Social Network

ហ៊ាន​ប្រព្រឹត្តិ​បែប​នេះ​លើ​មន្ត្រី​សហព័ន្ធ​សហ​ជីព​ផង ឆែក​កាំ​មេ​រ៉ា​ចឹ​ង​ហើយគេច​ម៉េច​រួច

រាជធានីភ្នំពេញ ៖ មន្ត្រីសហព័ន្ធសហជីពម្នាក់ទុកម៉ូតូនៅនឹងម៉ាតមិនបានផ្ញើគេ ហើយឡើងរថយន្តជាមួយមេដើរមើលកម្មករ លុះត្រឡប់មកវិញត្រូវជនសង្ស័យលួចយកម៉ូតូបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចម៉ាត រាស់សាំង តេឡា កែងស្តុបមហាវិថីឈ្នះឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ម៉ូតូដែលជនសង្ស័យលួចបាត់នោះម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AN- 0281 ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ឡាយ សុជាតិ ភេទប្រុស មុខរបរមន្ត្រីសហព័ន្ធ សហជីព សេរីភាព កម្មករខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិសាលា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

បើតាមប្រភពនៅកន្លែងកើតហេតុឱ្យដឹងថា មុនកើតហេតុ នៅម៉ោង១០ព្រឹកថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅម៉ាត ផ្លូវជាតិលេខ៤កែងផ្លូវមហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូវ័ន ហើយឡើងរថយន្តទៅជាមួយមេរបស់គាត់ដើរមើលកម្មករតាមបណ្តារោងចក្រ បន្ទាប់មកនៅម៉ោងកើតហេតុនោះ គាត់បានមកយកម៉ូតូដើម្បីទៅផ្ទះវិញ។

លុះមកដល់ដោយមិនឃើញម៉ូតូ ក៏ទៅសួរបុគ្គលិកម៉ាតខាងលើ តែមិនទាន់បានឆែកកាំមេរ៉ានៅឡើយទេ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជួយឆែកកាំមេរ៉ា និងឃាត់ជនសង្ស័យខាងលើ ដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព