Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បន្តរកមនុស្ស​ជាង១០នាក់ ​ដែល​ជីកផ្នូរ​បុរាណនេះ..!

  • Print

ខេត្តបន្ទាយមានជ័យ ៖ ជនល្មើសដែលជីកកកាយនៅទីតាំងផ្នូរបុរាណមានគ្នាប្រហែលពី១០ទៅ១៥នាក់ ឯណោះ ។ ចំពោះវត្ថុតាងដែលចាប់បាន ត្រូវយកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ ដើម្បីធ្វើកំណត់ហេតុ និងបន្តវែកមុខរកជនល្មើស ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី២ ខែមិថុនាកន្លងទៅ លោកឧត្តមសេនីយ៍ទោ អោម ភិរម្យ អនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌប្រចាំទិសបន្ទាយមានជ័យ សហការជាមួយមន្ទីរវប្បធម៌ខេត្ត និងមានការចូលរួមពីនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបបទល្មើសជីកគាស់កកាយផ្នូរបុរាណនៅក្នុងអាងអន្លង់រុត ភូមិពន្សាយត្បូង ឃុំស្វាយចេក ស្រុកស្វាយចេក ដែលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រ ខាងលិចសាលាស្រុកស្វាយចេក ។

លោកឧត្តមសេនីយ៍ទោ អោម ភិរម្យ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានថាមានករណីជីកកកាយផ្នូរបុរាណនៅចំណុចខាងលើ រូបលោករួមនឹងមន្ទីរវប្បធម៌ និងកម្លាំងការពារបេតិកភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ បានចុះទៅដល់កន្លែងកើតហេតុ តែដោយសារជនសង្ស័យដឹងមុន ក៏បានគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែវត្ថុតាងនៅនឹងកន្លែង ។ ចំពោះវត្ថុតាងដែលចាប់បានរួមមានម៉ូតូ៣គ្រឿង ចបជីក៣ចបកាប់៣ ប៉ែលចូកដី១ ដែកសម្រាប់ចាក់រុករក៣ អាវប៉ារ៉ា១ ប៊ីដុងដាក់ទឹក១ និងស្បែកជើង៣គូ ។

លោកបន្ថែមថា ជនល្មើសដែលជីកកកាយនៅទីតាំងផ្នូរបុរាណខាងលើមានគ្នាប្រហែលពី១០ទៅ១៥នាក់ ។លោកឧត្តមសេនីយ៍ទោ អោម ភិរម្យ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវបញ្ឈប់សកម្មភាពជីកគាស់កកាយផ្នូរបុរាណតទៅទៀតព្រោះវាខុសនឹងច្បាប់ ហើយម្យ៉ាងវិញទៀតវាអាចប៉ះពាល់ផ្នូរបុរាណ ប៉ះពាលដល់សម្បត្តិវប្បធម៌ដែលមាននៅក្នុងដីជាដេីម ។

ប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយសមត្ថកិច្ច បើមានករណីជីកកកាយផ្នូរបុរាណ សូមរាយកាណ៍មកសមត្ថកិច្ច ដើម្បីបង្ក្រាបឲ្យបានពេលវេលា។

ដកស្រង់ពី៖កោះសន្តិភាព