Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋនៅខេត្តព្រៃវែងស្លាប់ ៦នាក់ និងរបួស ៥នាក់ ដោយសារបាក់រលំអគារនៅខេត្តព្រះសីហនុ, ថ្ងៃនេះអភិបាលខេត្តព្រៃវែង ដឹកនាំក្រុមការងារចូលរួមរំលែកទុក្ខគ្រួសារសព

  • Print

(ព្រៃវែង)៖ លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ កាកបាទក្រហមខេត្ត និងអ្នកដែលពាក់ព័ន្ធជុំវិញខេត្ត ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ដែលបានស្លាប់ក្នុងករណីបាក់រលំអគារ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ។

ការចូលរួមរំលែកទុក្ខពីអាជ្ញាធរខេត្តព្រៃវែងនេះ បានធ្វើឡើងនៅស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានមនុស្សស្លាប់ រហូតដល់ទៅ ៦នាក់ និងរបួស ៥នាក់ ក្នុងនោះនៅស្រុកកំពង់ត្របែក ២នាក់ សរុបអ្នកស្លាប់៦ និងរបួសរបួស ៥នាក់ ដោយអ្នកស្លាប់បញ្ជូនបាន ៤នាក់ ហើយដែលនាំមកដល់ស្រុកកំណើត និងកំពុងបញ្ជូន ២នាក់ទៀត មកកាន់ស្រុកកំណើតផងដែរ។

នៅក្នុងឱកាសនោះលោក ជា សុមេធី បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំខេត្តព្រៃវែង ព្រមទាំងមន្ត្រីរាជការទាំងអស់ពិតជាមានអារម្មណ៍ក្ដុកក្ដាលជាទីបំផុត ក្រោយពីទទួលដំណឹងដ៏សោកសៅ អំពីការបាក់រលំអគារ ស្ថិតនៅក្នុងក្រុមទី១១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានបណ្តាលឱ្យអ្នកស្លាប់ និងរបួសជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។

លោកបានបន្តថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសូមសំដែងនូវការសោក ស្តាយជាពន់ពេក ចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងសូមបួងសួង ឱ្យដួងវិញ្ញាណក្ខន្ធ ជនរងគ្រោះទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមជូនពរដល់ជនរងគ្រោះ ដែលរងរបួស៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឆាប់បានជាសះស្បើយកុំបីខាន ដើម្បីបានជួបជុំគ្រួសារ ប្រកបរបររកស៊ីជាធម្មតាវិញ។

អំណោយត្រូវនាំទៅចូលរួមរំលែកទុក្ខនោះ សម្រាប់អ្នករងគ្រោះស្លាប់បាត់បង់ជីវិត ក្នុងមួយសពទទួលបានពីលោកអភិបាលខេត្ត៤លានរៀល លោក ស្បោង សារ៉ាត់ ៥០ម៉ឺនរៀល និង ប.ស.ស ៤លានរៀល និងកាកបាទក្រហមកម្ពុជាខេត្ត ៤០ម៉ឺនរៀល ព្រមទាំងសម្ភារជាគ្រឿងឧបភោគបរិភោគ មួយចំនួនទៀតផងដែរ៕

ដកស្រង់ពី៖FRESH NEWS