Social Network

កុំប្រើប្រាស់ទូរស័ព្ទដៃនៅពេលបើកបរ! ស្លាប់២នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី០៣ខែកក្កដា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៣លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសស្រាល១នាក់ និងរបួសធ្ងន់២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៤គ្រឿង, រថយន្តតូចគ្មាន, កង់បី១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់ឆ្វេងស្ដាំ, និងកត្ដាយាន។

សូមបញ្ជាក់ថា រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២៤លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៣នាក់ របួសធ្ងន់១៩នាក់ និងរបួសស្រាល២០នាក់៕

ដកស្រង់ពី៖FRESH NEWS