Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន​២​ក្រុម​បញ្ចេញ​ក្បាច់​គុណ​ចាន​ហោះ​កែវ​ហើយ​ផ្អើលឈុល

  • Print

រាជធានីភ្នំពេញ ៖ ជនជាតិចិន២ក្រុមមានគ្នាជាង១០នាក់បានធ្វើការបើកឆាកប្រយុទ្ធនៅក្នុងហាងផឹកស៊ីមួយកន្លែង បណ្ដាលអោយមានអ្នករងរបួស បែកមុខបែកមាត់ និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានបក្សពួកទាំងសងខាងចំនួន៥នាក់យកទៅធ្វើការសាកសួរ បង្កអោយមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងភោជនីយដ្ឋានមួយកន្លែងយីហោ «សាស៊ាន» តាមផ្លូវក្រោយព្រឹទ្ធសភា ជិតនឹងស្ពានហង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនជាតិចិនដែលសមត្ថកិច្ច ឃាត់ខ្លួនបានទាំងសង្ខាងចំនួន ៥នាក់ សមត្ថកិច្ចមិនទាន់អោយស្គាល់អត្តសញ្ញាណនៅទេ ។តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនបុរសជាជនជាតិចិនទាំងនោះយកទៅធ្វើការសាកសួរគឺក្រុមបុរសជនជាតិចិនទាំងនោះមានគ្នាចំនួន២ក្រុមមួយក្រុមៗមានគ្នា៥ទៅ៦នាក់បានអង្គុយផឹកស៊ីក្នុងភោជនីយដ្ឋានខាងលើ ហើយដល់ពេលផឹកស្រវឹងរៀងៗខ្លួនមិនដឹងថា ពួកគាត់មានទំនាស់ពាក្យសំដីគ្នារឿងអ្វីនោះទេក៏ស្រាប់តែមាន កែវហោះចានហើរទៅវិញទៅបណ្តាលមានអ្នករងរបួសបែកមុខបែកមាត់ទាំងសងខាង ។

ពេលទទួលបានដំណឹងបែបនេះកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមនបានចុះទៅដល់កន្លែងកើតហេតុ រួចហើយធ្វើការឃាត់ខ្លួនភាគីទំនាស់ទាំងសងខាងបានចំនួន៥នាក់ យកទៅធ្វើការសាកសួរនៅ ប៉ុស្តិ៍នគរបាលទន្លេបាសាក់ តែពេលដឹកដល់ពាក់កណ្តាលផ្លូវក្រុមជនជាតិចិនទាំងនោះរកលេសគេចវេសមិនចង់ទៅទាល់តែមានកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនចុះទៅបន្ថែមទៀត ទើបអោយនាំក្រុមជនជាតិចិនទាំងនោះយកសាកសួរនៅអធិការដ្ឋានខណ្ឌចំការមនតែម្តងទៅ ៕

ដកស្រង់ពី៖កោះសន្តិភាព