Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្មេងៗល្ហក់…តែជាមុខសញ្ញាចោរដ៏ញាក់សាច់បំផុត

  • Print

រាជធានីភ្នំពេញ៖ ជនសង្ស័យ៤នាក់ បន្ទាប់ពីនគរបាលនាំយកទៅសាកសួរ ទើបដឹងថាក្រុមនេះ មិនធម្មតាឡើយ កន្លងមកធ្លាប់ធ្វើសកម្មភាពលួច ឆក់ ប្លន់ បានសម្រេចរហូតដល់ទៅជិត២០លើក នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ។

ការឃាត់ខ្លួនធ្វើឡើង ខណៈពួកគេជិះម៉ូតូឆ្លង កាត់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ កក្កដា ឆ្នាំ២០១៩ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យទាំង៤នាក់ ១-ឈ្មោះ ឡូញ មីងសែង អាយុ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ២-ឈ្មោះ ប៉ែន វិរៈអាយុ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៣-ឈ្មោះ ឈួន ចំរ៉ុង អាយុ១៨ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និង៤-ឈ្មោះ ចាន់ ប្រុសពេជ្រ អាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ក្នុងនោះ កម្លាំងនគរបាលដកហូតបាម៉ូតូ២គ្រឿង ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៥ ពណ៍ខ្មៅពាក់ ស្លាកលេខភ្នំពេ 1FC-4284 និងម៉ាក Honda C110 ស៊េរីឆ្នាំ២០១២ ពណ៍ខ្មៅ ពាក់ស្លាកលេខ1FJ-5553។

ប្រភពដដែលបានបន្តថា ជនស្ទាវសង្ស័យទាំង៤នាក់នេះ ជាមុខសញ្ញាចោរកម្មខាងឆក់ និងប្លន់យ៉ាងសកម្មបំផុត ដោយធ្លាប់ធ្វើសកម្មភាពឆក់និងប្លន់បានសម្រេចរហូតដល់ជិតលើកនៅក្នុងខណ្ឌចំនួន២ គឺនៅក្នុងពោធិ៍សែនជ័យតាមផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខក្លឹបមីតណាយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ចំនួន៣លើក។និងជាង១០លើកទៀតនៅក្នុងខណ្ឌចំការមនហើយតែងតែបានគេចខ្លួនរួចរហូតទៀតផង។

ដោយឡែក នៅលើកចុងក្រោយនេះវេលាម៉ោង១០យប់ថ្ងៃទី១០ខែកក្កដា ក្រុមជនសង្ស័យជិះម៉ូតូឆ្លងកាត់គោលដីត្រួតពិនិត្យអាវុធជាត៨ផ្ទុះ ស្ថិតនៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដោយមានការសង្ស័យនគរបាលឃាត់ត្រួតពិនិត្យនិងសាកសួរទើធ្លាយពីសកម្មភាពឆក់ ប្លន់ ជិត២០លើកខាងលើ រួចហើយបានកសាងសំណុំរឿងដើម្បីបញហជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ។

ដកស្រង់ពី៖FRESH NEWS