Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរយួនរស់លើទឹក…ឡើងហែកដំបូលផ្ទះលួចបានជាង១០តម្លឹង

  • Print

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខB០៤ឆ្នុកទ្រ ស្រុកបរិបូណ៌ឃាត់ខ្លួនបានចោរជនជាតិយួនហែកដំបូលចូលលួចយកគ្រឿងអលង្ការអស់ ក្រោយពេលដែលម្ចាស់បានដាក់ពាក្យបណ្តឹងមកកងរាជអាវុធហត្ថឆ្នុកទ្រូត្រឹមតែជាង២ម៉ោងប៉ុណ្ណោះ ។

ការភ្ញាក់ផ្អេីលពីចោរលួចគ្រឿងអលង្ការនេះ កេីតឡេីងកាលពីវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅផ្ទះបណ្តែតទឹករបស់ឈ្មោះ ចេង គឹមហ៊ុន អាយុ៣១ឆ្នាំ ប្រពន្ធឈ្មោះ ហុង សុខហៀង អាយុ៣១ឆ្នាំ ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។ម្ចាស់ផ្ទះនិយាយថា នៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ចោរជនជាតិយួនបានឡេីងតាមដំបូល ហែកចូលក្នុងផ្ទះលួចប្រមូលយកគ្រឿងអលង្ការអស់ តែអ្វីដែលសំខាន់នោះគឺប្អូនស្រីគាត់ភ្ញាក់ទាន់និងស្គាល់មុខចោរ ស្រែកផ្អេីលឆោឡោទាំងយប់ ហើយភ្លាមនោះជនសង្ស័យហក់ចុះកាណូតបេីកចេញទៅបាត់។

ក្រោយមក ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅទីស្នាក់ការសន្តិសុខកងរាជអាវុធហត្ថB០៤ ប្រចាំការនៅឆ្នុកទ្រូ ហើយមកដល់ម៉ោងប្រមាណជា៦ព្រឹកថ្ងៃទី៩ ខែកក្កដាក៏ឃាត់ខ្លួនជនសង្ស័យបាន គឺឈ្មោះ ច្រឹង យ៉ាំងហាវ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិឃុំ ខាងលេីដែរ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថបានប្រេីជំនាញឈ្លេចសួរទេីបជនសង្ស័យឆ្លេីយសារភាព និងនាំទៅយកវត្ថុតាងដែលទម្លាក់ចោលនៅក្នុងបែចិញ្ចឹមត្រីដែលមានមាសនិងប្លាទីនត្រឡប់មកវិញ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនគេពិតជាបានលួចយកគ្រឿងអលង្ការនៅផ្ទះខាងលេីប្រាកដមែន ។ប្រភពពីប្រជាពលរដ្ឋនៅឃុំឆ្នុកទ្រូ ឲ្យដឹងថា ជនឈ្មោះ ច្រឹង យ៉ាំងហាវ នេះជាមុខសញ្ញាលួចតាមដងទន្លេយ៉ាងសកម្មដែលទេីបតែបង្ក្រាបបាននៅពេលនេះ ។

ចំពោះវត្ថុតាងរឹបអូសបានមាន ចិញ្ចៀនលោហៈពណ៌លឿង៤៨វង់ កងដៃលោហៈពណ៌លឿង២៣កង ខ្សែដៃលោហៈពណ៌លឿងប្រុសស្រី៧ខ្សែ ខ្សែកលោហៈពណ៌លឿងប្រុសស្រី២៩ខ្សែ សរុប១៥តម្លឹង៣ជី៤ហ៊ុន ។ជនសង្ស័យ ត្រូវបានកងរាជអាវុធហត្ថខេត្តសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត រីឯវត្ថុតាងរៀបចំឯកសារប្រគល់ជូនទៅម្ចាស់វិញរ ៕

ដកស្រង់ពី៖កោះសន្តិភាព