Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាំ​គ្នា​ជិះ​រថយន្ត​ទៅ​ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ មិន​ទាន់​ដល់​ផង ផ្អើល​ឆោឡោ

  • Print

ខេត្តព្រៃវែង ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីជនសង្ស័យលួចរថយន្ត១គ្រឿងនៅចំណុចភូមិត្បូងវត្ត ឃុំក្របៅស្រុក កំចាយមារ ខេត្តព្រៃវែង ។រថយន្តមួយគ្រឿងដែលត្រូវជនសង្ស័យលួចយកទៅបាត់នោះម៉ាកសាំយ៉ុង ប្រភេទ១២កៅអី ពណ៌លឿង គ្មានផ្លាកលេខ ជាកម្មសិទ្ធិរបស់ឈ្មោះគឹម សុគុណ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី រស់នៅភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ម្ចាស់រថយន្តបានរួមដំណើរជាមួយមនុស្ស៥នាក់ទៀត ក្នុងគោលបំណងទៅពិនិត្យជំងឺនៅប្រទេសវៀតណាម ។

លុះពេលធ្វើដំណើរទៅដល់ភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ដោយសារយប់ជ្រៅពេក ក៏បាននាំគ្នាឈប់សម្រាកនៅផ្ទះឈ្មោះ ភួង សារីន ភេទប្រុស អាយុ៣៦ឆ្នាំ ដែលត្រូវជាបងប្អូន ដើម្បីព្រឹកឡើងបន្តដំណើរទៅទៀត ។តាមសេចក្តីរាយការណ៍បានបន្តទៀតថា លុះដល់វេលាកើតហេតុខាងលើ ពេលពួកគាត់ភ្ញាក់ពីដំណេកស្រាប់តែបាត់រថយន្ត ទើបមានការឆោឡោ និងដឹងពីសកម្មភាពជនសង្ស័យលួចយករថយន្តនោះបាត់ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ដកស្រង់ពី៖កោះសន្តិភាព