Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចុះឆ្មក់ឃើញស្តែងនឹងភ្នែកពេលកំពុងប្រព្រឹត្តបទល្មើស​

  • Print

ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា កម្លាំងនគរបាលស្រុកមោងឫស្សី បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដែលសង្ស័យមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី៦ សីហា នៅចំណុចភូមិដើមដូង ឃុំមោង ស្រុកមោងឬស្សី។

សេចក្ដីរាយការណ៏បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើមាន ក្នុងនោះ១-ឈ្មោះ លឿត សំណាង ហៅយឿន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ២-ឈ្មោះគឹម ចំរើន ហៅគោ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រៃព្រំ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី និង៣-ឈ្មោះវ៉ាន់ ណាវី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។សមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនសង្ស័យខាងលើនេះត្រូវកម្លាំងជំនាញនៃអធិការស្រុកមោងឫស្សី ធ្វើការឃាត់ខ្លួនបានជាមួយនឹងវត្ថុតាងមួយចំនួនផងដែរពេល ពួកគេកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ។

តាមរបាយការណ៏បានឲ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះ មន្ត្រីជំនាញក៏បានដកហូតនូវវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាប្រភេទ ICE (ម៉ាទឹកកក) ចំនួន៣ថង់ ស្មើនឹងទម្ងន់២៣,៦៣ក្រាម, ថង់សំរាប់វិចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផង។ ពេលនេះមន្ត្រីជំនាញកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីហើយ៕

ដកស្រង់ពី៖កោះសន្តិភាព