Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទោះ​មិន​បាន​កើត​ក្នុង​ថ្ងៃ​តែ​មួយ តែ​៨​នាក់​នេះ​បាន​ចូល​គុក​ជាមួយគ្នាក្នុង​ថ្ងៃ​តែ​មួយ

  • Print

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ៨នាក់ចោទប្រកាន់ពីបទ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានទី១-ឈ្មោះ ផូរ វាសនា ភេទប្រុស អាយុ២៩ឆ្នាំ, ទី២-ឈ្មោះ ព្រេក សារ៉ុម ភេទប្រុស អាយុ២៥ឆ្នាំ, ទី៣-ឈ្មោះ ណន ចានថា ភេទប្រុស អាយុ៣៧ឆ្នាំ, ទី៤-ឈ្មោះ ឃឿន ឌីភព ភេទប្រុស អាយុ១៦ឆ្នាំ, ទី៥-ឈ្មោះ តាំង ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ, ទី៦-ឈ្មោះ រ៉ា លី ភេទប្រុស អាយុ២៨ឆ្នាំ, ទី៧-ឈ្មោះ សៅ រ៉េង ភេទប្រុស អាយុ២៧ឆ្នាំ និងទី៨-ឈ្មោះ ឡាច ប្រុស អាយុ៣៣ឆ្នាំ ជនសង្ស័យស្នាក់នៅសង្កាត់-ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ឱ្យដឹងថា នៅពេលចាប់ខ្លួនជនសង្ស័យកម្លាំងកងរាជអាវុធហត្ថក្រុងបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាហើយចុះប្រតិបត្តិការបង្ក្រាបឃាត់ជនសង្ស័យខាងលើ និងរឹបអូសវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហៅខេទឹកកក ចំនួន៤ថង់តូច ស្មើ១,២៦ក្រាម ដែលឃាត់កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតសង្កាត់-ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅពេលឃាត់ខ្លួនជនសង្ស័យ៨នាក់ និងវត្ថុតាងហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព