Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រី​ស្រស់​សោ​ភា និង​មិត្តភក្តិ​ត្រូវ​ចិន​បបួល​ទៅ​លេង​ផ្ទះ ស្រាប់តែ​លេង​​ល្បិច​ផ្អើល​

  • Print

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីស្រស់សោភាម្នាក់ រួមជាមួយមិត្តភក្តិ២ទៅ៣នាក់ទៀត ខណៈចប់កម្មវិធីខួបកំណើតក៏ត្រូវជនជាតិចិនបបួលឱ្យមកលេងផ្ទះ ហើយបានបើករថយន្ត១គ្រឿងស៊េរីទំនើបម៉ាក M Plus ចេញមកពីកម្មពិធី ស្រាប់តែត្រូវជនជាតិចិននោះលួចយករថយន្តទៅបាត់ជាងមួយម៉ោងបង្កឱ្យមានផ្អើលទៅដល់សមត្ថកិច្ចមូលដ្ឋាន កាលពីម៉ោង1និង30នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី10 ខែកញ្ញា ឆ្នាំ2019 តាមបណ្តោយផ្លូវកែវចន្តា នៅចំណុចក្បែរនឹងម៉ាស៊ីនបូបទឹក ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

តាមប្រភពពីនារីរងគ្រោះឈ្មោះដា លីន អាយុ31ឆ្នាំ មុខរបរលក់ដូរតាមអនឡាញ បានឱ្យដឹងថា មុនកើតហេតុ គឺជាថ្ងៃខួបកំណើតរបស់គាត់ ហើយគាត់ក៏ធ្វើខួបនៅក្នុងសណ្ឋាគារមួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងនោះក៏មានមិត្តភក្តិប្រុសៗជាជនជាតិចិនចំនួន3ទៅ4នាក់ទៀតចូលរួមជាមួយ ដោយគាត់ និងជនជាតិចិននោះស្គាល់គ្នាជិតមួយឆ្នាំមកហើយរាប់អានគ្នាធម្មតា។ប្រភពដដែលបន្តថា លុះពេលដែលកម្មវិធីចប់ ទើបជនសង្ស័យជាជនជាតិចិនបានបបួលរូបគាត់ និងមិត្តភក្តិ២ទៅ៣នាក់ទៀតឱ្យមកលេងផ្ទះខ្លួននៅឯផ្លូវកែវចន្តា ចំណុចកើតហេតុខាងលើ។

ខណៈពេលជិះមកដល់ក៏ស្រាប់តែជនសង្ស័យនោះបានលួចយករថយន្តរបស់ជនរងគ្រោះម៉ាក M Plus ពណ៌ក្រហម ដែលមានពាក់ស្លាកលេខភ្នំពេញ 2BA7268 ទៅបាត់ ក្រោយមកមិត្តភក្តិជនរងគ្រោះបានទូរស័ព្ទទៅប្តឹងសមត្ថកិច្ចឱ្យមកជួយអន្តរាគមន៍ រហូតដល់រយៈពេលជិះមួយម៉ោង ទើបជនសង្ស័យបានបើកយករថយន្តត្រឡប់មកវិញតែម្តង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនោះទេ គ្រាន់តែបានរថយន្តហើយបើកត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណោះ ។

ដកស្រង់ពី៖កោះសន្តិភាព