Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្បិច​ម្ល៉េះ​! យក​ម៉ូតូ​ទៅ​លាង បែរជា​ឆ្លៀតឱកាស​យក​បាន​ហើយ លក់​បាន​សម្រេច​ទៀត

  • Print

ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងចូលមកកន្លែងលាងម៉ូតូ បន្ទាប់ពីលាងម៉ូតូរួចក៏ធ្វើសកម្មភាពលួចទូរស័ព្ទមួយគ្រឿងយកទៅលក់ ក្រោយមកត្រូវបានជនរងគ្រោះជាម្ចាស់ទូរស័ព្ទប្រទះឃើញក៏ចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី១១ កញ្ញា ២០១៩ នៅចំណុចកន្លែងលាងម៉ូតូមួយកន្លែង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ ចំរើន តុលា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលាងម៉ូតូ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចំណែកជនសង្ស័យឈ្មោះកែវ ស្រីណែត អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ រីឯសំភារៈដែលបាត់បង់រួមមានទូរស័ព្ទ១គ្រឿងម៉ាក iphone 7 plus ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ និងវត្ថុតាងចាប់យករួមមានម៉ូតូ១គ្រឿងម៉ាកស្គូពី ពណ៌ស ស៊េរី២០១៥ ស្លាកលេខ ភ្នំពេញ ១FW៩-០៨៤ ជារបស់ជនសង្ស័យ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែទទួលលាងម៉ូតូឲ្យភ្ញៀវដូចសព្វដងនៅក្បែរបងវត្តតាខ្មៅ ពេលនោះមានជនសង្ស័យម្នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី មកឲ្យជនរងគ្រោះលាងផងដែរ។ បន្ទាប់ពីលាងរួច ជនសង្ស័យក៏បានលួចទូរស័ព្ទរបស់ជនរងគ្រោះដែលទុកនៅលើតុ ហើយក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។

តាមប្រភពព័ត៌មានបានបន្តថា រហូតដល់វេលាម៉ោង៨យប់ថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៩ ទើបជនរងគ្រោះបានប្រទះឃើញជនសង្ស័យ ហើយក៏ឃាត់ខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចចាត់ការតាមនីតិវិធីតែម្តង។ តាមចំលើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរសព្ឌ័របស់ជនរងគ្រោះខាងលើប្រាកដមែន តែទូរស័ព្ទនោះខ្លួនបានលក់បន្តឲ្យបុរសម្នាក់ មិនស្គាល់ឈ្មោះនៅម្តុំខាងក្រោមរង្វង់មូលតាខ្មៅបានលុយចំនួន៧០ដុល្លារ ហើយចាយអស់ទៅ។ បច្ចុប្បន្ន ជនសង្ស័យម្នាក់ខាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការនីតិវិធីហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព