Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទើប​ចេញពី​គុក ក៏​ត្រូវ​ចូល​គុក​វិញ ក្រោយ​ដើរ​គំរាម​គេ

  • Print

ខេត្តកណ្តាល ៖ ជនសង្សយ័ម្នាក់ត្រូវបាននគរបាលស្រុកខ្សាច់កណ្តាលធ្វើការឃាត់ខ្លួន បន្ទាប់ពីដើរទៅគំរាមគេថា «ពួកអ្ហែងប្រយ័ត្នងាប់» បន្ទាប់មកក៏ស្ទុះទៅវាយបុរសម្នាក់ តែជនរងគ្រោះគេចផុត លុះពេលជនរងគ្រោះប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ ស្រាប់តែជនសង្ស័យយកកណ្តៀវកាប់មកលើសមត្ថកិច្ចប៉ុស្តិ៍ទៀត តែកាប់មិនត្រូវ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៤ កញ្ញា ២០១៩ ចំណុចភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ជនរងគ្រោះឈ្មោះ បៀន បូរ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករធ្វើផ្លូវ មានទីលំនៅភូមិក្តុលក្រោម ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ចំណែកជនសង្ស័យឈ្មោះ ថន វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ។តាមប្រភពពីនគរបាលស្រុកខ្សាច់កណ្តាលបានអោយដឹងថា ជនសង្ស័យម្នាក់ខាងលើទើបចេញពីពន្ធនាគារបានរយៈពេល២ខែប៉ុណ្ណោះ ដោយជាប់ពាក់ពន្ធ័ករណីហិង្សាដោយចេតនា ។

តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានដើរចេញពីផ្ទះរបស់ខ្លួនសំដៅមកកន្លែងកម្មករធ្វើផ្លូវ លុះពេលទៅដល់ ជនសង្ស័យបានគំរាមជនរងគ្រោះថា «ពួកអ្ហែងប្រយ័ត្នងាប់» បន្ទាប់មកជនសង្ស័យដើរចេញបាត់មួយសន្ទុះ ក៏ដើរត្រឡប់មកវិញដោយមានកាន់ដបស្រាផងដែរ នៅពេលដើរទៅដល់កន្លែងកើតហេតុ ជនសង្ស័យបានស្ទុះទៅវាយជនរងគ្រោះ តែជនរងគ្រោះឃើញទាន់ក៏រត់គេចចេញ ។

តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់មកជនរងគ្រោះក៏ទៅប្តឹងលោកមេភូមិក្រូចសើច ហើយលោកមេភូមិក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឬស្សីចុះមកជួយអន្តរាគមន៍ លុះពេលសមត្ថកិច្ចទៅដល់ ស្រាប់តែជនសង្ស័យបានទាញកណ្តៀវកាប់មកលើសមត្ថកិច្ចប៉ុស្តិ៍ តែកាប់មិនត្រូវ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីតែម្តង៕

ដកស្រង់ពី៖កោះសន្តិភាព