Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូនបុរសម្នាក់​ទៅតុលាការ​ហើយក្រោយ​វាយម្ចាស់​បំណុលស្ទើរស្លាប់

  • Print

រាជធានីភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថ ចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ ពាក់ព័ន្ធប្រើអំពើហិង្សាដោយចេតនាទៅលើជនរងគ្រោះជាម្ចាស់បំណុល ។បុរសជាជនសង្ស័យឈ្មោះសុខ ម៉េង អាយុ៤៥ឆ្នាំ មុខរបរជាងរថយន្ត មានទីលំនៅផ្ទះលេខ១៣ ផ្លូវ២១២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ទាក់ទិននឹងកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះ គឺយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ខូង រ៉ាវី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាងក្រឡឹង ស្នាក់ផ្ទះលេខ៥០ ផ្លូវ១៩៤ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាជនរងគ្រោះ ។យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ខុង រ៉ាវី បានបញ្ជាក់ថា កាលពីវេលាម៉ោងប្រហែល៨យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ មានមិត្តភក្តិម្នាក់ឈ្មោះ ស្រ៊ុន បានទូរស័ព្ទហៅគាត់ទៅផឹកស៊ីនៅកន្លែងលក់សាច់គោអាំងមួយកន្លែង ។ លុះនៅពេលទៅដល់ក៏បានអង្គុយរួមតុជាមួយឈ្មោះស្រ៊ុន ឈ្មោះ សុខ ម៉េង និងឈ្មោះ ស៊ិន សុខុម ហើយក៏ផឹកស្រាបៀរទាំងអស់គ្នា ។

យោងតាមពាក្យបណ្តឹងបានបន្តថា បន្ទាប់ពីផឹកស្រាបៀអស់ម្នាក់២កំប៉ុង ស្រាប់តែឈ្មោះ សុខ ម៉េង និងឈ្មោះ ស៊ីន សុខុម បាននិយាយមើលងាយ និងរករឿងគាត់ ព្រមទាំងនាំបក្ខពួកចំនួន២នាក់ផ្សេងទៀត មកព្រួតវាយគាត់ បណ្តាឲ្យបែកមាត់ចេញឈាម និងជាំភ្នែកខាងឆ្វេង និងរបួសសៀតផ្កាខាងស្តាំ ព្រមទាំងវាយក្បាលគាត់យ៉ាងដំណំទៀតផង ។ មិនតែប៉ុណ្ណោះជនសង្ស័យឈ្មោះ សុខ ម៉េង បានទាញដែកបំពង់ទីបបម្រុងវាយសម្លាប់គាត់នៅនឹងកន្លែងទៀត តែត្រូវបានមិត្តភក្តិជួយឃាត់ទាន់ ។

យោងតាមពាក្យបណ្តឹងបានបន្តទៀតថា ពាក់ព័ន្ធនឹងអំពើហិង្សាខាងលើនេះ គឺផ្តើមចេញពីជនសង្ស័យឈ្មោះ សុខ ម៉េង ធ្លាប់ជំពាក់ប្រាក់គាត់ចំនួន៧០០ដុល្លារអាមេរិក ថ្លៃឈ្នួលជួសជុលគ្រឿងម៉ាស៊ីនរថយន្ត ហើយមិនព្រមសងគាត់(ដើមបណ្តឹង)នោះទេ ។

លុះពេលគាត់ (ដើមបណ្តឹង)ទារលុយនោះក៏កើតទំនាស់ពាក្យសំដីគ្នា រហូតមានការប្រើអំពើហិង្សាវាយដំណំ និងប្រមាថអាយុជីវិតជនរងគ្រោះ ។ បើតាមចម្លើយសារភាពជនសង្ស័យឈ្មោះ សុខ ម៉េង នៅចំពោះសមត្ថកិច្ចបានបញ្ជាក់ថា ខ្លួនពិតជាបានទៅហូបសាច់គោអាំងជាមួយជនរងគ្រោះជាភាគីដើមបណ្តឹងនោះមែន ។ នៅពេលផឹកស្រាបៀអស់ប្រហែលមួយកេះ មិត្តភក្តិមួយចំនួនចេញទៅអស់ នៅសល់តែខ្លួន និងឈ្មោះ ខូង រ៉ាវី និងឈ្មោះ ស៊ីន សុខុម ទេ ។

ជនសង្ស័យបានបន្តថា ពេលនោះឈ្មោះ ខូង រ៉ាវី ចេះតែរអ៊ូរឿងលុយដែលខ្លួនជំពាក់គ្រឿងម៉ាស៊ីនចំនួន៧០០ដុល្លារ ហើយខ្លួនក៏បានអង្វសុំទុកពេលឲ្យមួយរយៈទៀតទៅ ព្រោះសព្វថ្ងៃកំពុងជួបការលំបាក ។ ខណៈនោះឈ្មោះ ខូង រ៉ាវី ដែលជាដើមបណ្តឹងបានបញ្ចេញកាយវិការច្រង៉េងច្រង៉ាង ទើបកើតមានរឿងវាយតប់គ្នាតែម្តង ។ សំណុំរឿងខាងលើនេះត្រូវបានលោក ចែ សុង ព្រះរាជអាជ្ញារង កំពុងធ្វើការសាកសួរ រហូតដល់រសៀលថ្ងៃដដែលនេះ តំណាងអយ្យការនៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ៕

ដកស្រង់ពី៖កោះសន្តិភាព