Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្នាក់​ចូលបន្ទប់ជួល ២នាក់មើលផ្លូវ ចប់ត្រឹម​អ្នកជិត​ខាងស្រែកឆោឡោ

  • Print

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់បានចូលទៅធ្វើសកម្មភាពគាស់បន្ទប់ជួលមួយកន្លែងដើម្បីលួចយកទ្រព្យសម្បត្តិ ដោយជនសង្ស័យម្នាក់ជាអ្នកធ្វើសកម្មភាពគាស់បន្ទាប់ ចំណែកជនសង្ស័យ២នាក់ទៀតជាអ្នកចាំមើលផ្លូវ ។

ខណៈនោះត្រូវបានអ្នកជិតខាងប្រទះឃើញទាន់ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងនគរបាលកំពុងល្បាតជិតនោះនាំគ្នាជួយដេញចាប់បានជនសង្ស័យម្នាក់ដែលជាអ្នកចូលគាស់ រីឯជនសង្ស័យជាអ្នកចាំមើលផ្លូវចំនួន២នាក់ទៀតរត់គេចខ្លួនបាត់អស់។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យម្នាក់ខាងលើឈ្មោះ ហយ ចំរើន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ចំណែកបក្ខពួកចំនួន២នាក់ទៀតដែលរត់គេចខ្លួនបាត់ មិនត្រូវបានស្គាល់ឈ្មោះឡើយ។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុ ម្ចាស់បន្ទប់ជួលបានបិទទ្វារចាក់សោ ព្រោះចេញទៅធ្វើការងារនៅខាងក្រៅ ស្រាប់តែជនសង្ស័យទាំង៣នាក់ខាងលើបានចូលទៅធ្វើសកម្មភាពគាស់ទ្វារបន្ទប់ដើម្បីលួចទ្រព្យសម្បត្តិ ដោយជនសង្ស័យឈ្មោះ ហយ ចំរើន ជាអ្នកធ្វើសកម្មភាពគាស់ ចំណែកបក្ខពួកចំនួន២នាក់ទៀតគឺជាអ្នកចាំមើលផ្លូវ។

តាមប្រភពព័ត៌មានបានបន្តថា ខណៈពេលកំពុងធ្វើសកម្មភាពនោះ ក៏ត្រូវអ្នកជិតខាងប្រទះឃើញហើយស្រែកឆោឡោបង្កការភ្ញាក់ផ្អើដល់នគរបាលកំពុងល្បាតនៅជិតកន្លែងកើតហេតុ និងមានអ្នកភូមិបាននាំគ្នាជួយដេញតាមចាប់បានជនសង្ស័យឈ្មោះ ហយ ចំរើន រីឯជនសង្ស័យជាអ្នកមើលផ្លូវចំនួន២នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលបាននាំជនសង្ស័យខាងលើទៅកាន់ប៉ុស្តិ៍កាកាប២ដើម្បីសាកសួរនិងចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព