Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទើប​ទិញ​រថយន្ត​ស៊េរី​ទំនើប​២​ថ្ងៃ សឹង​តែ​​មិន​ទាន់​ជិះ​ផង ស្រាប់តែ​ជួប​រឿង​បែប​​នេះ

  • Print

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តទំនើបស៊េរីឆ្នាំ២០១៩មួយគ្រឿងមានតម្លៃរាប់ម៉ឺនដុល្លារដែលម្ចាស់ទើបតែទិញ២ថ្ងៃប៉ុណ្ណោះសឹងតែមិនទាន់បានជិះផង ហើយទុកក្រោមផ្ទះដោយបិទទ្វារចាក់សោត្រឹមត្រូវ ប៉ុន្តែខណៈគាត់កំពុងដេកលង់លក់ស្រាប់តែចោរចូលទៅលួចបើកចេញពីផ្ទះបាត់តែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោយ៉ាងខ្លាំង ក៏ប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍ភ្លាមៗដែរ កាលពីម៉ោង៤ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល។

សេចក្តីរាយការណ៍បន្តថា ចោរខាងលើនេះ ក្រោយពីលួចរថយន្តហើយ ក៏បានបើកយកទៅប្លុងចោលក្នុងដីឡូតិ៍មួយកន្លែងស្ថិតក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ដោយមិនដឹងថា យកទៅអត់រួច ខ្លាចសមត្ថកិច្ចចាប់ខ្លួន ឬបែបណានោះឡើយ0x017d7 រួចគេចខ្លួនបាត់ ។

ហើយរថយន្តដែលត្រូវជនសង្ស័យលួចនោះម៉ាក TOYOTA LAND CRUISER -V6 ស៊េរីឆ្នាំ២០១៩ ពណ៌ស ទើបតែទិញបាន២ថ្ងៃប៉ុណ្ណោះ ដោយមិនទាន់បានធ្វើពាក់ស្លាកលេខនៅឡើយ និងជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ ឆៃ បូណា អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិ-កើតហេតុខាងលើ។ បើតាមបុរសជាម្ចាស់រថយន្តបានឲ្យដឹងថា គាត់ទើបតែទិញរថយន្តខាងលើបានរយៈពេល២ថ្ងៃប៉ុណ្ណោះមានតម្លៃរាប់ម៉ឺនដុល្លារ ហើយមិនទាន់បានធ្វើស្លាកលេខនៅឡើយទេ ដោយឡែកកាលពីថ្ងៃទី១៣ ខែកញ្ញានោះ នៅមុនពេលកើតហេតុ គាត់បានទុករថយន្តនៅក្រោមផ្ទះដោយបានបិទទ្វារនិងចាក់សោយ៉ាងត្រឹមត្រូវ ដោយមិនហ៊ានមានការធ្វេសប្រហែសឡើយ។

បន្ទាប់មកគាត់និងក្រុមគ្រួសារក៏ចូលដេកលង់លក់ដោយមិនដឹងខ្លួន លុះក្រោយពីភ្ញាក់ពីដំណេកជិតភ្លឺស្រាប់តែឃើញទ្វារចំហរ ហើយបាត់មិនឃើញរថយន្តនោះទេ ដោយត្រូវចោរលួចយកទៅបាត់ ទើបប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ទាំងព្រឹកតែម្ដង។បើតាមនគរបាលបាននិយាយថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម កម្លាំងធ្វើការស្រាវជ្រាវ និងប្រកាសតាមវិទ្យុទាក់ទងឲ្យកម្លាំងនគរបាលតាមបណ្ដាគោលដៅនានាជួយសង្កេតមើល និងពួនស្ទាក់ភ្លាមៗដែរ ប៉ុន្តែមិនឃើញរថយន្តនេះភ្លាមៗទេ។

នគរបាលបន្តថា លុះដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកញ្ញានេះ ស្រាប់តែមានអ្នកភូមិប្រទះឃើញរថយន្តខាងលើ ដែលរថយន្តនោះត្រូវជនសង្ស័យចតទុកចោលនៅក្នុងដីឡូតិ៍ទំនេរមួយកន្លែង នៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ទើបរាយការណ៍ប្រាប់កម្លាំងនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ ចុះទៅពិនិត្យមើល និងនាំយកទៅរក្សាទុកនៅប៉ុស្តិ៍ បន្ទាប់មកបានឲ្យម្ចាស់យកឯកសារទៅទទួលយករថយន្តត្រឡប់ទៅផ្ទះវិញ។

ដកស្រង់ពី៖កោះសន្តិភាព