Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ចាស់ផ្ទះស្រែកផ្អើលអ្នកភូមិ​ព្រួតវាយយុវ​ជន​ម្នាក់​ លុះសមត្ថកិច្ចសួរនាំទើប​ដឹង​

  • Print

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ឡើងទៅអង្គុយលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋ តែត្រូវម្ចាស់ផ្ទះឃើញស្រែកផ្អើលឆោឡោដល់សមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួន បន្ទាប់មកក៏ត្រូវប្រជាពលរដ្ឋនៅក្នុងភូមិនាំគ្នាវាយទ្រោមខ្លួន បណ្តាលឱ្យសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលំ នៅចំណុចក្បែរនឹងរបងសាលាបឋមសិក្សាទួលសង្កែ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

យុវជនខាងលើឈ្មោះពេជ្រ សំបូល អាយុ១៧ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ។តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ខាងលើកំពុងតែឡើងទៅសង្ងំលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋនៅជាន់ទី៣ ហើយម្ចាស់ផ្ទះប្រទះឃើញក៏ស្រែកចោរៗ ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ចុះមកដល់កន្លែងកើតហេតុ ឃើញយុវជនម្នាក់ខាងលើនោះមិនទាន់ធ្វើសកម្មភាពអ្វីនោះទេ ដោយគ្រាន់តែអង្គុយនៅលើដំបូលតែប៉ុណ្ណោះ ។

តាមប្រភពដដែលបានបន្តថា ប៉ុន្តែភ្លាមៗនោះដែរ ប្រជាពលរដ្ឋនៅក្នុងភូមិបាននាំគ្នាព្រួតវាយទៅលើយុវជនម្នាក់នោះម្នាក់មួយដៃម្នាក់មួយជើង បណ្តាលអោយរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសួរនាំតែម្តង ។

ពេលសមត្ថកិច្ចធ្វើការសាកសួរ យុវជនម្នាក់ខាងលើនេះបានប្រាប់ថា ខ្លួនស្រវឹងស្រា ហើយបានដើរលេង ស្រាប់តែមានគេដេញវាយ ទើបភ័យពេកក៏រត់ឡើងទៅលើដំបូលផ្ទះគេតែម្តង ។ សមត្ថកិច្ចបានឱ្យដឹងថា យុវជនខាងលើនិយាយហាក់ដូចជាមនុស្សបែកថ្នាំ ។ក្រោយពេលកើតហេតុ យុវជនខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការ តាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព