Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចុះ​រដ្ឋបាល​ទ្រង់ទ្រាយ​ធំ​នៅ​ទីលាន​ចាក់សំរាម​ចាស់ ឃាត់ខ្លួន​ប្រុស​ស្រី​២៥​នាក់

  • Print

រាជធានីភ្នំពេញ ៖ កម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ រួមមាននគរបាលកម្លាំងកងរាជអាវុធហត្ថ កម្លាំងប្រជាការពារជាច្រើននាក់ ដឹកនាំកម្លាំងដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានចុះរដ្ឋបាលទ្រង់ទ្រាយធំនៅតំបន់អនាធិបតេយ្យត្រង់ចំណុចទីលានចាក់សំរាមចាស់ ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីវេលាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ។

ក្នុងការចុះរដ្ឋបាលខាងលើនេះ កម្លាំងអាជ្ញាធរចម្រុះបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនប្រុសស្រីចំនួន២៥នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួនធំ ។ ក្នុងនោះដែរ ខ្ទមតូចៗចំនួន៥ខ្នងដែលសាងសង់នៅលើអតីតទីលានចាក់សំរាមក៏ត្រូវរុះរើ និងដុតកម្ទេចចោលផងដែរ ដែលខ្ទមទាំងនោះជាជម្រករបស់ក្រុមជនសង្ស័យសេពគ្រឿងញៀន ។

លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលដឹកនាំកម្លាំងចុះផ្ទាល់បានអោយដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរតំបន់ខាងលើរាយការណ៍ប្រាប់អោយដឹងថា មានជនសង្ស័យសេពគ្រឿងញៀនជាច្រើននាក់បានលួចសង់ខ្ទមនៅក្នុងព្រៃលើអតីតទីលានចាក់សំរាម ដើម្បីធ្វើសកម្មភាពសេពគ្រឿងញៀន និងជួញដូរថ្នាំញៀនយ៉ាងអនាធិបតេយ្យជាដើម ។

លោកបន្តថា ក្រោយទទួលបានព័ត៌មានខាងលើនោះភ្លាម ទើបនៅវេលាព្រឹកថ្ងៃទី១៨ កញ្ញា កម្លាំងចម្រុះបានចុះរដ្ឋបាលទ្រង់ទ្រាយធំ រហូតឈានដល់ការឃាត់មនុស្សជាបន្តបន្ទាប់តែម្តង ។

បច្ចុប្បន្ន មនុស្សចំនួន២៥នាក់ខាងលើ ក្នុងនោះមានស្រី៦នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តនីតិវិធី៕